វិធី​ថែរក្សា​ស្បែក​ទារក ដែល​អ្នកម្ដាយ​គ្រប់រូប​គួរតែដឹង


ចុះផ្សាយ៖ ថ្ងៃទី ០៣ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៤:០៣នាទី

កមរមាស់

ដំបៅក្រមរក្រាស់ៗ លឿងៗ​នៅលើ​ស្បែក​ក្បាល​របស់​ទារក​នឹងត្រូវ​បាត់​អស់។ អ្នក​ជំនាញ​អ្នកស្រី​ Susan Boiko ជំនួយ​ការ​ផ្នែក​ជំងឺ​កុមា​រនៅ​សកល​វិទ្យាល័យ​នៃរដ្​ឋកាលីហ្វូញា​បានឱ្យ​ដឹងថា​ ដើម្បី​ឱ្យឆាប់​ជា​ពីជំងឺនេះ អ្នក​ម្តាយ​ត្រូវប្រើ​ប្រេង​អូលីវ ឬប្រេង​ខនិជ​បន្តិច​លាប​លើស្បែក​ក្បាល​ មុន​ពេល​កក់សក់ ហើយ​បន្ទាប់​មកប្រើ​ក្រាស់​សិតសក់​ទារក​ថ្នមៗ ដើម្បី​កម្ចាត់​កម​ចេញ​ពីលើ​ស្បែក​ក្បាល។

ស្បែកប្រេះស្បែក

តាមធម្មតា អាការៈនេះកើតឡើង​នៅខាង​ក្រោយ​ត្រចៀក វាអាច​ព្យាបាល​បាន​ដោយ​ប្រើ​ប្រភេទ​ប្រេង​ចាហ៊ួយ(Petroleum)ឱ្យបាន ១-២ដង​ក្នុង ១ថ្ងៃ។ (ប្រសិន​បើប្រេះ​ស្បែក​កើត​ឡើង​លើលលា​ក្បាល ឬផ្ទៃមុខ វាអាច​ជាជំងឺ​ត្រអក ដូច្នេះ​អ្នកគួរ​នាំកូន​ទៅជួប​នឹងអ្នក​ជំនាញ​ផ្នែកកុមារ)។

ជំងឺកន្ទួលសៗលើស្បែក

កន្ទួលសៗតូចៗទាំងនេះកើត​មាន​នៅលើ​ច្រមុះ ជារន្ធញើស​បិតជិត​ទាំង​ស្រុង។ វេជ្ជប​ណ្ឌិត​ Boikoបាន​មាន​ប្រសាសន៍ថា តាមធម្មតា នៅ​ពេល​រន្ធញើស​បើកកន្ទួល​សតូចៗ​នឹងបាត់​ទៅវិញ។ កុំច្រ​បាច់វា ព្រោះវា​អាចបង្ក​ទៅជា​ស្លាកស្នាម។

មុនរោលកន្ទួលតូចៗច្រើន

ជាទូទៅ ទារកអាយុ ១ខែ អាចកើត​មុន​លើមុខ, ស្បែក​ក្បាល, ត្រចៀក និងក។ វាអាច​បណ្តាល​មកពី​ប្រតិកម្ម​បំរែបំ​រួលកម្រិត​អ័រម៉ូន​របស់កូន និងម្តាយ។

ជាធម្មតា មិនត្រូវ​ការការ​ព្យាបាល​ឡើយ។ ស្បែក​នឹងស្រស់​ថ្លាវិញ​ក្នុង​រយៈពេល ២-៣​សប្តាហ៍។

មុនធំៗ

អាការៈនេះកើតឡើងបន្ទាប់​ពីទារក​មាន​អាយុ ៣ខែ​ដំបូង ហើយវា​ច្រើន​កើត​លើក្មេង​ប្រុស​ជាង​ក្មេង​ស្រី។ វេជ្ជបណ្ឌិត Amy Paller និយាយថា អាការៈ​ស្រាល​មិនចាំ​បាច់​ត្រូវ​ព្យាបាល​ឡើយ​ តែបើ​ធ្ងន់ធ្ងរ​អាច​បណ្តាល​បង្ក​ស្លាក​ស្នាម ដូច្នេះ​គួរទៅ​ជួបអ្នក​ជំនាញ​ផ្នែក​រោគ​កុមារ ដើម្បី​ទទួល​ការ​ព្យាបាល ប្រសិន​បើចាំ​បាច់។

ក្រហមព្រឿងៗលើថ្ពាល់ និងចង្ការ

វេជ្ជបណ្ឌិត Boiko បាន​និយាយថា អាការៈ​នេះ​បណ្តាល​មកពី​ការ​ហៀទឹក​មាត់ អាការៈ​នេះអាច​នឹង​សះស្បើយ ដោយ​ការជូត​ស្បែក​ទារកឱ្យ​បានស្ងួត និងប្រើ​ក្រែម​ផ្តល់​សំណើម​ប្រភេទ​ស្រាល។

ជំងឺរលាកស្បែក

ជំងឺនេះមាន​រោគ​សញ្ញា​រោល​កន្ទួល​តូចៗលើ​ផ្ទៃមុខ, ដើម​ទ្រូងផ្នែក​ខាងលើ និងខ្នង ជា​អាការៈ​ទូទៅ​កើតមាន​ចំពោះ​ទារក​ទើប​នឹងកើត។ វាតែង​តែកើត​ឡើង​រយៈពេល ៣-៤ថ្ងៃ​ក្រោយ​ពេល​កើត និងបាត់​ទៅវិញ​ដោយ​ខ្លួនវា​នៅរយៈ​ពេល ២-៣ថ្ងៃ​ខាង​មុខទៀត។

ពងបែក

វាច្រើន​កើតនៅ​ចំកណ្តាល​បបូរមាត់​ខាង​លើ​របស់​ទារក ពងបែក​នេះ​បណ្តាល​មកពី​ការ​ជញ្ជក់​មេដៃ, ម្រាមជើង ឬផ្នែក​ផ្សេងៗ​ទៀត​របស់​ទារក។ វេជ្ជ​បណ្ឌិត Boiko បាន​និយាយ​ថា ពងបែក​ទាំងនេះ​ជាពង​បែក​ស្លូត ហើយ​វានៅ​បាត់ទៅ​វិញ​ដោយ​ខ្លួនវា។ តែដោយ​សារ​ពេលខ្លះ អាការៈ​ពង​បែក​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ ដូចជា​ការឆ្លង​វីរុស​ស្វាយ អ្នកត្រូវ​ប្រញាប់​ទៅជួប​នឹងអ្នក​ជំនាញ​ផ្នែក​រោគ​កុមារភ្លាម។

កន្ទួលចំហាយក្តៅ

កន្ទួលក្រហមតូចៗនេះ ពេលខ្លះ​ប៉ោង​រមាស់ កើត​នៅ​ក្រោមក និងដៃ តាម​បណ្តោយ​ផ្នែក​ខាងលើ​ដើមទ្រូង និងខ្នង។ វាច្រើន​កើត​ចំពោះ​ទារក​ដែល​មាន​មុខងារ​ក្រពេញ​ញើស​ដំណើរ​ការមិន​បានល្អ។ រក្សា​កន្លែង​កន្ទួល​តូចៗ​នេះឱ្យ​ត្រជាក់ និងស្ងួត​ដោយ​ប្រើម្សៅ​ពោត​ធម្មតា​លាបលើ​ដៃរបស់​អ្នក​ជាមុន​សិន រួចទើប​លាប​លើកូន​របស់អ្នក។ ឱ្យអ្នក​ជំនាញ​ផ្នែក​រោគ​កុមារ​បាន​ពិនិត្យ​មើល​ស្បែក​ដែល​ក្រហម​ខ្លាំង វាអាច​ជាសញ្ញា​នៃការ​ឆ្លង​មេរោគផ្សិត។

រលាកផ្ចិត

ទម្រាំនឹងគល់របស់​ទងផ្ចិតជ្រុះ ជាធម្មតា​ត្រូវ​ប្រើ​រយៈពេល ២-៣​សប្តាហ៍។ វេជ្ជ​បណ្ឌិត​ជាច្រើន​បាន​ណែនាំ​ឱ្យអ្នក​ម្តាយ​ជូត​កន្លែង​នេះ​ ដោយ​ប្រើជាតិ​អាល់កុល​ឱ្យបាន ៣-៤ដង​ក្នុង ១ថ្ងៃ ដើម្បី​រក្សា​ភាពស្ងួត និងស្អាត។ ស្នាម​ក្រហម​អាច​ជាសញ្ញា​នៃការ​ឆ្លង​មេរោគ ដូច្នេះ​អ្នកត្រូវ​ទៅឱ្យ​ពេទ្យកុមារ​បាន​ពិនិត្យ​ទើបជា​ប្រសើរ។

រោលខោទឹកនោម

វេជ្ជបណ្ឌិត Paller បាននិយាយថា អាការៈ​រោលខោ​ទឹកនោម​ធ្ងន់ធ្ងរ​កើត​ឡើង នៅពេល​ទឹកនោម​លាយ​ជាមួយ​នឹង​អង់ស៊ីម​ក្នុង​លាមក បណ្តាល​ឱ្យរោល​ស្បែក។ សំណាងល្អ សព្វថ្ងៃនេះ ក្នុងខោ​ទឹកនោម​មាន​សារធាតុ​ចាហ៊ួយ​ដែល​អាច​ជួយ​ការពារ​ពីបញ្ហា​នេះបាន។

កន្ទួលក្រហមតូចៗខ្លាំងអាចមានរយៈពេល ៣-៤ថ្ងៃ អាចជា​ការឆ្លង​មេរោគ​ផ្សិត(មិនដូច​ជារោល​ខោទឹក​នោម ជាធម្មតា​គ្មានការ​ឈឺចាប់) ហើយ​គួរតែ​ត្រូវបាន​ពិនិត្យ​ដោយ​អ្នកជំនាញ​ផ្នែក​រោគកុមារ។

ផ្ដល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់