Active Sport

កម្ចាត់​បញ្ហា​ក្លិនក្លៀក​ និង​ក្លៀក​ខ្មៅ​យ៉ាង​មាន​ប្រសិទ្ធិភាពជាមួយដំឡូងបារាំង​


ចុះផ្សាយ៖ ថ្ងៃទី ០៤ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៦:១១នាទី

ក្លៀក​ ក៏​ជា​ផ្នែក​មួយ​នៃ​ភាពទាក់ទាញ​ដែរ​ ដូច្នេះ​ហើយ​ប្រសិនបើ​យើង​មិនបាន​ថែរក្សា​វា​ឱ្យ​បាន​ល្អ​ទេ​នោះ​ វា​នឹង​ធ្វើអោយ​អ្នក​មាន​បញ្ហា​ ដោយសារតែ​វា​។​ ជាពិសេស​នៅពេល​ក្លៀក​របស់​អ្នក​មាន​ក្លិន​ ហើយ​ខ្មៅ​ទៀត​នោះ វា​​នឹង​ធ្វើឱ្យ​អ្នក​ពិបាក​ អ្នក​ត្រូវ​បង្ខំចិត្ត​ជ្រើសរើស​ សម្លៀកបំពាក់​ណា​ដែល​ជិតៗ​មក​ពាក់​ ព្រោះ​វា​អាចនឹង​ធ្វើឱ្យ​មាន​ការលេចចេញ​នូវ​បញ្ហា​ទាំងនេះ​ ប្រសិនបើ​អ្នក​ជ្រើសរើស​សម្លៀកបំពាក់​សិចស៊ី​។​ តើ​អ្នក​ចង់​កម្ចាត់​បញ្ហា​ទាំងនេះ​ដែរ​ទេ​?​

ដំឡូងបារាំង​អាច​ជួយ​អ្នក​បាន បើទោះបីជា​វា​ស្តាប់ទៅ​ហាក់​ដូចជា​ចម្លែក​បន្តិច​ក៏ដោយ​។​ នៅក្នុង​ដំឡូងបារាំង​មាន​ផ្ទុកនូវ​អង់ស៊ីម​មួយ​ប្រភេទ​ដែលមាន​ឈ្មោះ​ថា​ catecholase ដែល​មាន​គុណ​សម្បត្តិ​អាច​កម្ចាត់​បញ្ហា​របស់​អ្នក​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​។​

វិធី​ធ្វើ​៖

យក​ដំឡូងបារាំង​ឆៅ​មក​លាង​អោយ​ស្អាត​ ហើយ​កោស​វា​ឱ្យ​ល្អិត​ ប្រហែល​ ១ភាគ​៤ ពែង​ចូល​ទៅ​ក្នុង​កូនចាន​តូច​មួយ​ តែ​មិនត្រូវ​យក​សម្បក​របស់​វា​ឡើយ​។​ ក្រោយមក​ យក​វា​ទៅ​បិត​លើ​ក្លៀក​របស់​អ្នក​ ហើយ​រង់ចាំ​រយៈពេល​ ៣០នាទី​ សឹម​លាង​សម្អាត​ចោល​។​ អ្នក​អាច​អនុវត្ត​វា​សារ​ជា​ថ្មី​ម្តង​ទៀត​បាន​ រហូតដល់​ទទួលបាន​លទ្ធផល​មួយ​ ដែល​អ្នក​ចង់បាន​។

ផ្ដល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់