អត្ថប្រយោជន៍ម្សៅរមៀត​សម្រាប់​ផ្ទៃមុខ​របស់​អ្នក


ចុះផ្សាយ៖ ថ្ងៃទី ០៤ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៧:១៥នាទី

សព្វថ្ងៃ ស្នាម​អុជខ្មៅ​លើ​ស្បែក មុន ត្រអក និង​ការរលាក ជា​បញ្ហា​ស្បែក​ទូទៅ​បំផុត​។ សំណាង​ល្អ បញ្ហា​ទាំងអស់​នេះ និង​បញ្ហា​ជាច្រើន​ផ្សេងទៀត​អាច​ព្យាបាល​បាន ដោយ​ប្រើ​ម៉ាស់​បិតមុខ​ធម្មជាតិ​តែមួយ​ប្រភេទ ជួយ​រឹត​បន្តឹង​ប្រហោង​មុខ និង​ធ្វើឱ្យ​ស្បែក​ភ្លឺថ្លា ក៏​ដូចជា​ជួយ​សម្អាត​មុន និង​កាត់បន្ថយ​ការរលាក​។

ម៉ាស់​នេះ​មាន​ផ្ទុកនូវ​សារធាតុ​ប្រឆាំង​ភាពចាស់ និង​ភាពជ្រីវជ្រួញ ចំណាយ​អស់​តិច និង​ងាយស្រួល​រក​ទិញ​បាន​។ ធាតុផ្សំ​ពិតប្រាកដ​គឺ ម្សៅ​រមៀត​។

នៅពេល​ធ្វើ​វា អ្នក​គួរ​មាន​បម្រុងប្រយ័ត្ន​កុំឱ្យ​ប្រឡាក់​ខោអាវ​។ ហើយ​ក៏​ត្រូវ​ពាក់​ស្រោមដៃ​ការពារ​ស្បែក​របស់​អ្នក​។ ឥលូវ​យក​ចាន​គោម​តូច​មួយ រួច​ដា​ក់ម្សៅ​រមៀត ១​ស្លាបព្រាកាហ្វេ ប្រេង​អាល់ម៉ុង និង​ទឹកដោះគោ ១​ស្លាបព្រាបាយ​។ លាយ​វា​ឱ្យ​សព្វ​ចូលគ្នា មិនត្រូវ​ឱ្យ​ខាប់​ពេក ហើយ​ក៏​មិនត្រូវ​ឱ្យ​រាវ​ពេក​ដែរ​។ លាប​វា​លើ​ផ្ទៃមុខ​របស់​អ្នក ហាម​មិនឱ្យ​ចូល​ភ្នែក ចិញ្ចើម និង​សក់​។ រង់ចាំ​រយៈពេល ២០​នាទី រួច​លាង​សម្អាត​ផ្ទៃមុខ​នឹង​ទឹកក្តៅ​អ៊ុនៗ​។ ប្រើ​កន្សែង​ពោះគោ​ជូត​ផ្ទៃមុខ​ឱ្យ​ស្ងួត ហើយ​លាង​ស្បែក​មុខ​នឹង​ទឹក​សម្អាត​កម្រិត​ខ្សោយ ប្រសិនបើ​វា​នៅ​លឿង​។

បើ​ចង់​បាន​លទ្ធផល​ល្អ​បំផុត គួរ​ប្រើ​ម៉ាស់​នេះ​ឱ្យ​បាន ១​ម្តង​ក្នុង ១​សប្តាហ៍​។

ផ្ដល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់