Graphic

ធាតុផ្សំ​ធម្មជាតិ ២​មុខ​ជួយ​ឱ្យ​សម្រស់​អ្នក​ក្មេង​ជាង​វ័យ​


ចុះផ្សាយ៖ ថ្ងៃទី ០៤ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៧:២៨នាទី

បញ្ហា​ស្បែក​ជ្រីវជ្រួញ និង​យារធ្លាក់​ជា​សុបិន្ត​អាក្រក់​របស់​មនុស្សស្រី​គ្រប់រូប​។ ដើម្បី​ការពារ និង​កាត់បន្ថយ​បញ្ហា​នេះ​បាន ស្ត្រី​សម្រេចចិត្ត​ប្រើ​ផលិតផល​ថ្លៃៗ និង​ការព្យាបាល​រយៈពេល​យូរ ប៉ុន្តែ​លទ្ធផល​ធ្វើឱ្យ​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ សំណាង​ល្អ អ្នក​នៅ​មាន​ម៉ាស់​បិតមុខ​ធម្មជាតិ ដែល​ធ្វើឱ្យ​សម្រស់​អ្នក​ក្មេង​ត្រឹម​រយៈពេល ៥​នាទី​។ម៉ាស់​បិតមុខ​នេះ​ងាយស្រួល​ធ្វើ ហើយ​ត្រូវការ​សមាសធាតុ​ផ្សំ​ធម្មជាតិ​ត្រឹមតែ ២​មុខ​ប៉ុណ្ណោះ​។

ធាតុ​ផ្សំ​៖

  • ស៊ុត​ស ១​គ្រាប់
  • ទឹក​ក្រូចឆ្មា ១/២​ស្លាបព្រាកាហ្វេ។

ការណែនាំ

ដាក់​ស៊ុតស​វៃ​ក្នុង​ចាន រួច​បន្ថែម​ទឹក​ក្រូចឆ្មា និង​វៃ​បញ្ចូលគ្នា​ឱ្យ​បាន​សព្វល្អ​។លាង​សម្អាត​ផ្ទៃមុខ និង​ក​ឱ្យ​បាន​ស្អាត បន្ទាប់មក​ប្រើ​ឱសថ​ធម្មជាតិ​នេះ​ម៉ាស្សា​លើ​ផ្ទៃមុខ និង​ក ហើយ​រង់ចាំ​រយៈពេល​ពី ១០-១៥​នាទី​មុនពេល​លាងសម្អាត​ចេញ​នឹង​ទឹកក្តៅអ៊ុនៗ​។ ជាចុងក្រោយ ផ្តល់​ក្រែម​សំណើម​លើ​ផ្ទៃមុខ​របស់​អ្នក​។ គេង​ឱ្យបាន​លក់​ស្រួល​ពេញ​មួយ​យប់​(៧-៨​ម៉ោង​)។

ផ្ដល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់