Active Sport

ឱសថ​ធម្មជាតិ ៤​មុខ​ជួយ​បំបាត់​ស្នាម​អុជខ្មៅ​លើ​ផ្ទៃមុខ​បាន ១០០%


ចុះផ្សាយ៖ ថ្ងៃទី ០៤ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៧:៣៦នាទី

ស្នាម​អុជ​ខ្មៅ គឺ​ជា​បញ្ហា​ស្បែ​ក​ទូទៅ​ ដែល​មនុស្ស​ភាគច្រើន​តែងតែ​ជួប​ប្រទះ​។ ជាធម្មតា​បញ្ហា​ស្បែក​ស្រអាប់​​កើតឡើង​ដោយសារ​ការត្រូវនឹង​កម្តៅ​ព្រះអាទិត្យ ហើយ​វា​ច្រើន​កើតឡើង​នៅលើ​ផ្ទៃមុខ ក ដើមទ្រូង ដៃ​ ស្មា ឬ​ខ្នង​។ តែ​ពេលនេះ​សូម​ឈប់​ខ្វល់ពី​បញ្ហា​អស់​ទាំងនេះ​ទៅ ព្រោះ​មាន​ឱសថ​ធម្មជាតិ​អាច​ជួយ​អ្នក​បាន ងាយស្រួល​ធ្វើ និង​មិន​បង្ក​ផលប៉ះពាល់​។

ក្រូចឆ្មា

អាស៊ីត​ពី​ធម្មជាតិ​របស់​ក្រូចឆ្មា​មាន​គុណប្រយោជន៍​យ៉ាងខ្លាំង ក្នុង​ការធ្វើឱ្យ​ស្បែក​ស និង​កម្ចាត់​ស្នាម​អុជខ្មៅ​ពី​ស្បែក​។ ច្របាច់​ទឹក​ចេញពី​ក្រូច ផ្សើម​លើ​សំឡីកប្បាស រួច​យក​ទៅ​លាប​ត្រង់​កន្លែង​ដែល​មាន​ស្នាម​អុជខ្មៅ​។ អ្នក​អាច​ប្រើប្រាស់​វិធី​នេះ​ឱ្យបាន​ ២​ដង​ក្នុង​មួយ​ថ្ងៃ​។

ប្រទាលកន្ទុយក្រពើ

រុក្ខជាតិ​ប្រភេទ​នេះ​អាច​ជួយ​អ្នក​កម្ចាត់​ស្នាម​អុជខ្មៅ ដែល​បណ្តាល​មកពី​ត្រូវ​កម្តៅ​ព្រះអាទិត្យ​។

ឈើក្រអូប (ឈើខ្លឹមចន្ទន៍)

ឈើក្រអូប​មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល​ស្បែក​យារធ្លាក់ និង​ស្នាម​អុជខ្មៅ ជួយ​ថែរក្សា​ស្បែក​របស់​អ្នក​មិន​ឱ្យ​ចាស់​ជាង​វ័យ​។

វីធីទី១:

អ្នក​អាច​លាយ​ម្សៅ​ឈើក្រអូប​ ២​ស្លាបព្រា ជាមួយ​ទឹក​ផ្កាកុលាប ២​ស្លាបព្រា ទឹកក្រូច ១​ស្លាបព្រា និង​ប្រេងគ្លីសេរីន (glycerin) ១​ស្លាព្រា​បញ្ចូលគ្នា​។ លាប​វា​ត្រង់​កន្លែង​អុជខ្មៅ រង់ចាំ​អោយ​វា​ស្ងួត សឹម​លាង​សម្អាត​ចេញ​នឹង​ទឹកត្រជាក់​ធម្មតា​។ អ្នក​អាច​ធ្វើ​វា​ច្រើន​ដង​ក្នុង​មួយ​សប្តាហ៍ រហូតដល់​ឃើញ​លទ្ធផល​។

វីធីទី២:

ម្សៅ​ឈើក្រអូប ២​ស្លាបព្រា ទឹកក្រូច ១​ស្លាបព្រា ក្រូចឆ្មា ១​ស្លាបព្រា វីតាមីនE ២​គ្រាប់​លាយ​បញ្ចូល​គ្នា រួច​លាបលើ​ផ្ទៃមុខ​របស់​អ្នក ទុក​រយៈពេល​ ៣០​នាទី បន្ទាប់មក​លាងសម្អាត​វា​ចេញ​។ អ្នក​អាច​អនុវត្តន៍ ២​ដង​ក្នុង ១​សប្តាហ៍​។

ខ្ទឹមបារាំង

ខ្ទឹមបារាំង​ក្រហម​ ដែល​យើង​ហៅថា​ ខ្ទឹមក្រហម ដើរតួ​យ៉ាងសំខាន់​ក្នុង​ការព្យាបាល​បញ្ហា​ខ្មៅ​ស្រអាប់​ ដោយ​ប្រើ​ជាតិ​អាស៊ីត ដែល​បាន​មកពី​ធម្មជាតិ​។ វិធី​នេះ​គឺ​សាមញ្ញបំផុត គ្រាន់តែ​ហាន់​ខ្ទឹមក្រហម រួច​ពូត​យក​ទឹក​វា បន្ទាប់មក​យក​សំឡី​មក​ផ្សើម​ឱ្យ​សើម រួច​ធ្វើការ​លាប​វា​ថើរៗ​ត្រង់​កន្លែង​ដែល​មាន​ស្នាម​អុជខ្មៅ​ ប្រហែល​រយៈពេល​ពី ១០​ទៅ​១៥​នាទី ហើយ​លាងសម្អាត​ផ្ទៃមុខ​របស់​អ្នក​ជាមួយ​ទឹកក្តៅ​ឧណ្ឌៗ​។

ផ្ដល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់