វិធីបំបាត់ស្នាមជ្រួញ និង​មុន​ក្បាល​ខ្មៅ​ក្នុង​ពេល ៧ ថ្ងៃ


ចុះផ្សាយ៖ ថ្ងៃទី ០៥ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ២១:៤២នាទី

ដើម្បី​ទទួល​បាន​ស្បែក​ស្អាត​ដូច​ប្រាថ្នា មនុស្ស​ស្រី​ម្នាក់ៗ​តែងតែ​ចំណាយ​ប្រាក់​អស់​មិន​តិច​នោះ​ទេ ហើយ​លទ្ធផល​ក៏​មិន​សូវ​មាន​ប្រសិទ្ធិភាព​ដែរ។

ហេតុ​នេះ​ហើយ អ្នក​ជំនាញ​បាន​ណែនាំ​ពី​រូបមន្ត​បែប​ធម្មជាតិ​ម្យ៉ាង ដែល​អាច​ព្យាបាល​ប្រឆាំង​នឹង​ភាព​ជ្រួវជ្រួញ​យ៉ាង​ល្អ​បំផុត​នោះ​គឺ​ខ្ទឹមស។ ខ្ទឹមស​មិន​ត្រឹមតែ​ជា​ថ្នាំ​បំបាត់​ភាព​ជ្រីវជ្រួញ​ប៉ុណ្ណោះ​ទេ​វា​ថែម​ទាំង​អាច​ជួយ​កម្ចាត់​មុន​ក្បាល​ខ្មៅ ជំរុញ​ឱ្យ​កោសិកា​លូតលាស់​ជា​ថ្មី និង​កាត់​បន្ថយ​មេរោគ​ស្បែក​ផង​ដែរ។

របស់ដែលអ្នកត្រូវការ៖

  • ខ្ទឹមស ២ ទៅ ៣ កម្ពឹស
  • ប្រេងអូលីវ ២ ស្លាបព្រាបាយកន្លះ
  • ទឹកឃ្មុំ ២ ស្លាបព្រាបាយ

ការអនុវត្ត៖

  1. បកខ្ទឹមសឲ្យស្អាត
  2. កិនខ្ទឹមសឲ្យម៉ត់
  3. បន្ទាប់មកចាក់របស់ទាំងអស់លាយបញ្ចូលគ្នាឲ្យសព្វ
  4. អ្នកត្រូវ​ប្រើប្រាស់​ល្បាយ​នេះ​ជា​រៀងរាល់ថ្ងៃ រហូត​បាន​រយៈពេល ៧ ថ្ងៃ​អ្នក​នឹង​ឃើញ​លទ្ធផល

Loading…


ចំណាត់ក្រុម៖
មតិយោបល់