ប្រសិទ្ធិភាព​នៃ​ទឹកខ្ពុលមាត់​អាច​ជួយ​កម្ចាត់​មុន​បាន​


ចុះផ្សាយ៖ ថ្ងៃទី ០៥ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ២១:៥១នាទី

សក់​របស់​អ្នក​ស្អាត​ ការតុបតែង​ខ្លួន​ដូចជា​តារា​ ស្បែក​អ្នក​ម៉ត់​រលោង​ ប៉ុន្តែ​មាន​ចេញ​មុន​ក្រហម​លើ​ផ្ទៃមុខ​របស់​អ្នក​ ធ្វើឱ្យ​អ្នក​បាត់បង់​សម្រស់​។​ នេះ​ជា​សុបិន្ត​អាក្រក់​មួយ​របស់​មនុស្សស្រី​គ្រប់រូប​។​ មុនពេល​អ្នក​ញិច​មុន​ រឿង​ទី​ ១ អ្នក​ត្រូវ​យល់ពី​មូលហេតុ​ពិតប្រាកដ​បណ្តាលឱ្យ​កើត​មុន​។​ សិក្សា​ពី​វិធីសាស្ត្រ​កម្ចាត់​មុន​ ដោយ​មិន​ឆ្លង​មេរោគ​ ឬ​បង្ក​ស្លាកស្នាម​។

មុន​កើតឡើង​នៅពេល​ក្រពេញ​ជាតិខ្លាញ់​ផលិត​ខ្លាញ់​ដែល​គេ​ហៅថា​ សេប៊ូម​ច្រើន​ហួស​ នាំឱ្យ​ស្ទះ​រន្ធញើស​។​ការកើត​មុន​ក៏​អាច​បណ្តាល​មកពី​ការទទួលទាន​អាហារ​ហិលជ្រុល​ ការប្រើ​ផលិតផល​ តំណរពូជ​ ឬ​កង្វះ​ការថែរក្សា​ស្បែក​។​ ការបាន​ដឹងពី​មូលហេតុ​ នឹង​អាច​ជួយឱ្យ​អ្នក​កែប្រែ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ ការពារ​មិនឱ្យ​មុន​កើតឡើង​ម្តងទៀត​។​ ពេល​ដែល​អ្នក​កើតមុន​ ហើយ​មិន​ចង់​ឈឺចាប់​ មាន​ស្លាកស្នាម​ និង​ឆ្លងមេរោគ​ មាន​តែ​ទឹក​ខ្ពុលមាត់​តែមួយ​គត់​អាច​ជួយ​អ្នក​បាន​។​

ទឹក​ខ្ពុលមាត់​អាច​សម្លាប់​បាក់តេរី​ច្រើន​ក្នុង​មាត់​ និង​ជួយឱ្យ​ក្លិន​មាត់​ស្រស់ស្រាយ​។​ ទឹក​ខ្ពុលមាត់​មាន​ផ្ទុក​នូវ​ប្រេង​ហិល​ និង​ជាតិ​អាល់កុល​ ដែល​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​មេរោគ​ ដែល​មិន​ត្រឹមតែ​ជួយ​កម្ចាត់​មុន​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ជួយ​បំបាត់​ស្នាម​ និង​សម្លាប់​មេរោគ​ផ្សិត​ ដោយ​មិន​បណ្តាលឱ្យ​ឆ្លង​មេរោគ​ឡើយ​។​

ការណែនាំ

  • ប្រើ​ហ្វូម​លាង​សម្អាត​កម្ចាត់​ធាតុ​កខ្វក់​ និង​ក្អែល​ចេញពី​ផ្ទៃមុខ​របស់​អ្នក​។​ ចាក់​ទឹក​ខ្ពុលមាត់​ ២-៣​ដំណក់​លើ​កូន​សំឡី​។​
  • ផ្តិត​វា​ថ្នមៗ​លើ​មុន​។​ រង់ចាំ​រយៈពេល​ប្រហែលពី​ ១៥-២០​នាទី​។​ រួច​លាងសម្អាត​នឹង​ទឹក​ត្រជាក់​។​
  • ការប្រើ​ទឹក​ខ្ពុលមាត់​ត្រូវមាន​កំណត់​ ព្រោះ​ការប្រើ​វា​ច្រើន​ជ្រុល​អាច​បណ្តាលឱ្យ​ស្បែក​ស្ងួត​។​ ក្រោយពេល​ធ្វើ​រួច​ ប្រើ​ក្រែម​ផ្តល់​សំណើម​ដល់​ស្បែក​។​
  • ដើម្បី​បំបាត់​សញ្ញា​នៃ​ការកើត​មុន​ អ្នក​ក៏​អាច​ប្រើ​ថ្នាំ​ដុសធ្មេញ​បន្តិច​លាប​លើ​កន្លែង​ងាយនឹង​ចេញ​មុន​។​ ថ្នាំ​ដុសធ្មេញ​មាន​ផ្ទុក​នូវ​សារធាតុ​បង់ស៊ូល​ ភើរ៉ូសាយ​(benzoyl peroxide) និង​ស៊ុលផួ​ ត្រូវបាន​គេ​ទទួល​ស្គាល់​ថា​ អាច​ជួយ​ព្យាបាល​ការរលាក​ និង​ការរាតត្បាត​របស់​មុន​៕

Loading…


ចំណាត់ក្រុម៖
មតិយោបល់