ប្រវត្តិខ្លះៗអំពីកវីនិពន្ធលោក “គង្គ ប៊ុនឈឿន”


ចុះផ្សាយ៖ ថ្ងៃទី ០៧ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១០:៣១នាទី

បើយើងនិយាយពីបទចម្រៀងនៅខេត្តបាត់ដំបងយើងនឹងនឹកដល់អ្នកនិពន្ធបទទាំងនោះតែគ្រប់គ្នាបានដឹងហើយថាគាត់គឺជានរណាដែរ ឬទេ? លោក គង្គ ប៊ុនឈឿនគឺជាអ្នកនិពន្ធបទជាច្រើនដែលច្រៀងរៀបរាប់ពីខេត្តបាត់ដំបងដែលស្នាដៃរបស់លោកពិតជាមានភាពល្បីល្បាញនៅសម័យនោះ ក៏ដូចសព្វថ្ងៃក៏នៅតែមានការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាដែរ។ លោក គង្គ ប៊ុនឈឿនជាអ្នកស្រុកភូមិចំការសំរោង ឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង ហើយលោកបានកើតនៅថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ១៩៣៩។ លោកបានរៀប​អាពាហ៍ពិពាហ៍​ជាមួយ អ្នកស្រី តាត គឹមលន នៅ​ឆ្នាំ​១៩៦៣ ដែលមានចំណងដៃនូវកូនចំនួន ៦នាក់ដែល មានប្រុសម្នាក់ និងស្រី ៥នាក់។ ប៉ុន្តែពេលនេះលោកលែងនៅលើលោកនេះទៀតហើយព្រោះលោកបានទទួលមរណភាព​ក្នុង​វ័យ ៧៧​ឆ្នាំ​នៅ​ប្រទេស​ន័រវេសន៍ដោយសារជម្ងឺកាលឆ្នាំ ២០១៦ បាត់ទៅហើយ។

កវីនិពន្ធ គង្គ ប៊ុនឈឿន ត្រូវបានគេដាក់ឈ្មោះឲ្យលោកថា ជា​កវី ម្ចាស់​ស្ទឹង​សង្កែ ហើយលោកបានចាប់ផ្តើមឈានជើងចូលក្នុងវិស័យតែងនិពន្ធនៅ ឆ្នាំ ១៩៥៥ លោកក៏ធ្លាប់ចូលរួមការប្រឡងនៅមហោស្របអក្សរសិល៍្បនៅខេត្តបាត់ដំបងក្នុងឆ្នាំ១៩៥៧ដែលកាលនោះលោកទទួលបានលេង១ផងដែរ។ សម្រាប់បទដែលលោកបាននិពន្ធត្រូវបានតារាល្បីជាអ្នកបងស្រាយដែលមានដូចជា អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត លោកស្រី រស់ សេរីសុទ្ធា និងលោកស្រី ប៉ែន រ៉នជាដើម។

 

Loading…


ចំណាត់ក្រុម៖
មតិយោបល់