ផលអាក្រក់នៃការពាក់គ្រឿងអលង្ការមិន​ដែល​ដោះ​ចេញ


ចុះផ្សាយ៖ ថ្ងៃទី ០៧ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៣:៤៤នាទី

មនុស្សស្រីស្រឡាញ់គ្រឿងអលង្ការជាងអ្វីៗទាំងអស់។ វាបានក្លាយជារបស់​ពេញ​និយម តែ​ទោះបីជាយ៉ាងណា វា​នឹង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព។ ប្រសិនបើ​អ្នក​ពាក់​គ្រឿង​អលង្ការ​មិន​ដោះ អ្នក​ត្រូវ​ដឹង​ថា គ្រឿង​អលង្ការ​សំណព្វចិត្ត​របស់​អ្នក​អាច​ធ្វើឱ្យ​អ្នក​មាន​ជំងឺ។

យោង​តាម​ការសិក្សា​ពី​បណ្ឌិត​សភា​ផ្នែក​សើស្បែក​របស់​អាមេរិច​កាលពី​ថ្មីៗ​នេះ​បាន​ឱ្យ​ដឹង​ថា ការប្រើ​គ្រឿង​អលង្ការ​ច្រើន​អាច​បណ្តាលឱ្យ​កើត​មាន​បញ្ហា​រលាក​ស្បែក ដោយសារ​ប្រតិកម្ម​ភាពស៊ាំ​នឹង​ស្បែក​ដែល​ប៉ះនឹង​សារធាតុ​លើ​គ្រឿង​អលង្ការ។ លោហៈ​នីកែល​ត្រូវបាន​គេ​ប្រើ​នៅក្នុង​គ្រឿង​អលង្ការ ជា​មូលហេតុ​ធ្វើឱ្យ​រលាក​ស្បែក។ ប្រសិនបើ​ស្បែក​ឧស្សាហ៍​ប៉ះនឹង​ធាតុពុល​ដូចជា នីកែល ប្រព័ន្ធ​ភាពស៊ាំ​នឹង​ប្រតិកម្ម​ប្រឆាំង​វា។

ការពាក់​គ្រឿង​អលង្ការ​យូរ​រយៈពេល​ជាច្រើន​សប្តាហ៍​អាច​បណ្តាលឱ្យ​ក្រហម​ស្បែក ហើម និង​ចេញ​ពង​បែក ឬរបក​ស្បែក។ ស្បែក​នឹង​ប្រែ​ជា​ខ្មៅ ហើយ​ប្រេះ។ លើសពីនេះទៀត គ្រឿង​អលង្ការ​ក៏​អាច​បណ្តាលឱ្យ​ចេញ​កន្ទួល​រមាស់​លើ​ស្បែក​ដោយសារ​ការកកិត និង​មុត ប្រសិនបើ​គ្រឿង​អលង្ការ​មាន​គែម​ស្រួច។ ដូច្នេះ​អ្នក​គួរ​ពាក់​គ្រឿង​អលង្ការ​តែ​នៅ​ពេល​ចាំបាច់។ ដោះ​វា​ចេញ ពេល​នៅ​ផ្ទះ​ដើម្បី​ចៀសវាង​ពី​ការខូច​ស្បែក។

Loading…


ចំណាត់ក្រុម៖
មតិយោបល់