Active Sport

រូបមន្ត ៤យ៉ាងកម្ចាត់រោមលើផ្ទៃមុខ​យ៉ាងមានប្រសិទ្ធភាព


ចុះផ្សាយ៖ ថ្ងៃទី ០៧ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៣:៥៧នាទី

ស្ត្រីជាច្រើនប្រឈមមុខនឹងបញ្ហាផ្ទៃមុខមានរោមច្រើន។ ហេតុនេះ​ពួកគេ​រក​មើល​វិធី​កម្ចាត់ ដើម្បី​ឱ្យ​សាច់​មុខ​ម៉ត់​រលោង ប៉ុន្តែ​ត្រូវ​ចំណាយ​ប្រាក់​អស់​ច្រើន​។ សំណាង​ល្អ មាន​រូបមន្ត​ធម្មជាតិ​មួយ​ចំនួន​អាច​ជួយ​អ្នក​បាន​ ថែម​ទាំង​មិន​បង្ក​ឱ្យ​រលាក​ស្បែក​ឡើយ។

អនុវត្ត​តាម​រូបមន្ត​នេះ ដើម្បី​កម្ចាត់​រោម​លើ​ផ្ទៃមុខ​របស់​អ្នក៖

រូបមន្ត​ទី ១ ម្សៅរ​មៀត

រមៀត​ត្រូវ​បាន​គេ​ប្រើ​ធ្វើជា​ឱសថ​ព្យាបាល​ជាច្រើន ក៏​ដូចជា​ធ្វើ​ជា​គ្រឿង​ទេស​ហិល។ វា​អាច​ជួយ​កាត់បន្ថយ​ការដុះ​រោម ដែល​ជា​ហេតុ​ធ្វើឱ្យ​ស្ត្រី​ជនជាតិ​ឥណ្ឌា​ឧស្សាហ៍​ប្រើ​វា​ញឹកញាប់។

វិធី​ធ្វើ៖

យក​ម្សៅ​រមៀត​ដាក់​លាយ​ជាមួយ​ទឹក រួច​លាប​លើ​តំបន់​ដុះ​រោម។ រង់ចាំ​ឱ្យ​វា​ស្ងួត រួច​ប្រើ​សំឡី​ត្រាំ​ទឹក​ក្តៅ​អ៊ុនៗ​ជូត​ជម្រះ​វា​ចេញ​ពី​លើ​ស្បែក។ ឧស្សាហ៍​ប្រើ​វិធី​នេះ​ឱ្យ​បាន​ញឹកញាប់។

រូបមន្ត​ទី ២ ទឹកឃ្មុំ និង​ក្រូចឆ្មា

ប្រើ​ទឹកឃ្មុំ ១ស្លាបព្រាបាយ លាយ​ជាមួយនឹង​ទឹក​ក្រូចឆ្មា ២-៣ដំណក់។ លាប​វា​លើ​ផ្ទៃមុខ​របស់​អ្នក និង​រង់ចាំ​រយៈពេល ១៥នាទី។ យក​កន្សែង​ពោះ​គោ​ជូត​សម្អាត​មុខ​ថ្នមៗ។ អនុវត្ត​វិធី​នេះ​ឱ្យ​បាន ២-៣ដង​ក្នុង ១សប្តាហ៍។

រូបមន្ត​ទី ៣ ស្ករស និង​ទឺកឃ្មុំ

ដាក់​ស្ករស ១ស្លាបព្រាបាយ ទឹកឃ្មុំ ១ស្លាបព្រាបាយ និង​ទឹកក្រូចឆ្មា ២-៣ដំណក់​ចូល​ទៅក្នុង​ចាន​មួយ រួច​ដាក់​ចូល​ក្នុង​ម៉ាស៊ីន​កម្តៅ​រយៈពេល ៣នាទី។ រង់ចាំ​រហូតដល់​វា​ត្រជាក់ បន្ទាប់មក​លាប​លើ​ផ្ទៃមុខ​មាន​រោម។ បក​ម៉ាស់​នេះ​ចេញ​តាម​ទិសដៅ​ផ្ទុយពី​ទិសដៅ​រោម​ដុះ​ចេញ​មក។

រូបមន្ត​ទី ៤ ស៊ុត

អ្នក​ត្រូវ​ប្រើ​ស៊ុតស ស្ករស ១ស្លាបព្រាបាយ និង​ម្សៅ ១ស្លាបព្រាបាយ លាយ​បញ្ចូល​គ្នា ហើយ​លាប​លើ​ផ្ទៃមុខ​របស់​អ្នក។ បន្ទាប់ពី​វា​ស្ងួត បក​វា​ចេញ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់