Graphic

ប្រវត្តិខ្លះៗទាក់ទងនឹងទិវានៃក្ដីស្រឡាញ់ Valentine’s Day


ចុះផ្សាយ៖ ថ្ងៃទី ០៧ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៧:១៣នាទី

ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ឬ  Valentine’s Dayត្រូវបានគេប្រព្រឹត្តិឡើងនៅថ្ងៃទី ១៤ ខែកុម្ភ: ជារៀងរាល់ឆ្នាំ។ បុណ្យនេះត្រូវបានគេធ្វើឡើងដើម្បីបញ្ជាក់អំពីសេចក្ដីស្រឡាញ់ចំពោះមនុស្សជាទូទៅដោយមិនចំពោះសង្សារដូចដែលយុវជនមួយចំនួនបានយល់ច្រឡំថាបុណ្យនេះគឺសម្រាប់តែគូស្នេហ៍ ជាពិសេសក្នុងចំណោមយុវវ័យក្មេងៗដែលពួកគេហៅបុណ្យនេះថាជា ថ្ងៃបុណ្យសង្សារ ទៅវិញ។​

នៅថ្ងៃបុណ្យនេះ គេនិយមជូនផ្កាកុលាប សូកូឡា ឬកាតជូនពរឲ្យគ្នាទៅវិញទៅមក។ និមិត្តសញ្ញានៃថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ គឺរូបបេះដូង ផ្កាកុលាប និងរូបកូនទេវតាស្នេហា ដែលមានកាន់ព្រួញនិងបេះដូងជាដើម។

ប្រវត្តិរឿងព្រេង៖

នៅសតវត្ស ទី៣ នៃ គ.ស Valentine ឬ Saint Valentine ជា អាចារ្យម្នាក់នៃ ក្រុងទែរមី (ប្រទេសអ៊ីតាលី)។ គាត់បានរៀបការអោយគូរស្នេហ័មួយគូរដែលគេមិនត្រូវបានអនុញ្ញាតិ ព្រោះឧពុកម្ដាយរបស់ពួកគេមិនអនុញ្ញាតិ ឬ តាមប្រភពខ្លះ ដោយសារតែ កូនកំលោះជា ទាសករ ឬ ជាទាហាន ទើបច្បាប់ប្រទេសត្រូហាមប្រាម។ Valentine បានរៀបការអោយផ្កា ជាច្រើនគូរនៅក្នុងសួនច្បាររបស់គាត់ (នេះជាហេតុផលដែលផ្កា ដើរតួយ៉ាងសំខាន់សំរាប់ថ្ថៃបុណ្យនៃក្ដីស្រលាញ់)។ រឿងនេះមិនបានធ្វើអោយព្រះចៅអធិរាជពេញចិត្តឡើយ ហេតុនេះទើប នៅថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ269 Valentine ត្រូវបានកាត់ទោសប្រហាជីវិត។

នៅសតវត្ស ទី១៩ ទំលាប់ជូនប័ណ្ណជូនពរនៅថ្ងៃនៃសេចក្ដីស្រឡាញ់ត្រូវបានគេនិយមចូលចិត្ត។ គេបានរចនាប័ណ្ណទាំងនោះ ដោយតុបតែងរូបភាពផ្សេងៗ​ដូចជា រូបបេះដូង រឺរូបភាពផ្កាជាដើម។ ក្រៅពីនេះ គេក៏បានសរសេរ​កំណាព្យ រឺពាក្យពេចន៍ដែលបញ្ជាក់ពីអារម្មណ៍ និងសេចក្ដី​ស្នេហាដែលគេ​មាន​ចំពោះអ្នក​ទទួល។ សព្វថ្ងៃនេះ គំនិតជូនប័ណ្ណជូនពរនេះនៅតែ​បានគេប្រើប្រាស់នៅឡើយ។​ ពួកគេបានព្យាយាមធ្វើអោយវាមានលក្ខណះផ្អែមល្ហែមដោយ សរសេរជាលេខសំងាត់ រឺបំលែងតួអក្សរទៅជាលេខ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់