Graphic

មិនគួរឱ្យជឿសោះ! ទឹកក្រូចឆ្មាអាច​ផ្តល់​អត្ថប្រយោជន៍ច្រើន​ដល់​ម្លឹង


ចុះផ្សាយ៖ ថ្ងៃទី ០៨ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ០៩:៣១នាទី

ទឹកក្រូចឆ្មាអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដែលមិនគួរឱ្យជឿ ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង។ ទឹក​ក្រូចឆ្មា​មិន​ត្រឹមតែ​ជួយ​រក្សា​រាង​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ផ្តល់​អត្ថប្រយោជន៍​ដល់​ស្បែក​ផងដែរ។ តើ​វា​អស្ចារ្យ​ដែរ​ទេ បើ​រាង​អ្នក​ក៏​ស្អាត សម្រស់​អ្នក​ក៏​ស្អាត ដោយ​គ្រាន់តែ​ទទួលទាន​ទឹក​ក្រូចឆ្មា​នេះ​ជារៀងរាល់​ព្រឹក?

អត្ថប្រយោជន៍​ផ្សេងៗ​នៃ​ទឹកក្រូចឆ្មា

១. ជួយ​ពង្រឹង​ភាពស៊ាំ

ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ មនុស្ស​ភាគច្រើន​តែងតែ​ឈឺ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​ដូចជា ក្អក ផ្តាសាយ គ្រុនក្តៅ…។ តែ​ទោះបីជាយ៉ាងណា ប្រសិនបើ​ប្រព័ន្ធភាពស៊ាំ​របស់​អ្នក​ខ្លាំង ជំងឺ​ទាំងនេះ​នឹង​មិន​អាច​កើតឡើង​ចំពោះ​អ្នក​បាន​ទៀត​ឡើយ។ ទឹក​ក្រូចឆ្មា​ពិតជា​អាច​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក។

២. ប្រភព​នៃ​ប៉ូតាស្យូម

កម្រិត​នៃ​ប៉ូតាស្យូម​ក្នុង​ទឹក​ក្រូចឆ្មា​គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​បាន​ទេ។ ប្រសិនបើ​អ្នក​ទទួលទាន​វា​ឱ្យ​បាន​ទៀងទាត់ វា​នឹង​ជួយ​សម្រួល​ចរាចរណ៍​ឈាម រក្សា​សុខភាព​បេះដូង និង​ធ្វើឱ្យ​ខួរក្បាល​ជ្រះ​ស្រឡះ។

៣. ជួយ​ដល់​ការរំលាយ​អាហារ

ជា​ការពិត​ណាស់ តាំងពី​បុរាណកាល​មក ក្រូចឆ្មា​អាច​ជួយ​ដល់​ការរំលាយ​អាហារ​បាន​យ៉ាងល្អ។ វា​ការពារ​អ្នក​ពី​បញ្ហា​ប្រព័ន្ធ​រំលាយអាហារ​ដូចជា ហើម​ពោះ ភើ និង​ឆ្អល់​ក្តៅ​ចុង​ដង្ហើម។

៤. លាង​សម្អាត​គ្រឿង​ក្នុង​របស់​អ្នក

រាងកាយ​របស់​អ្នក​នឹង​សកម្មបំផុត នៅពេល​វា​ស្អាត។ ទឹក​ក្រូចឆ្មា ជា​ផលិតផល​ដ៏​ល្អបំផុត ជួយ​លាង​សម្អាត​ប្រព័ន្ធ​រាងកាយ​ខាងក្នុង​ទាំងមូល។

៥. ជួយឱ្យ​ខ្យល់​ដង្ហើម​ស្រស់ស្រាយ

អ្នក​នឹង​អស់​បញ្ហា​ធុំក្លិន​មាត់​ម្តង​ទៀត ប្រសិនបើ​អ្នក​ទទួលទាន​ទឹក​ក្រូចឆ្មា​ឱ្យបាន​ទៀងទាត់។ វា​ក៏​អាច​ជួយ​បំបាត់​អាការៈ​ឈឺ​ធ្មេញ​ផងដែរ។

៦. បំបាត់​ស្លាកស្នាម​លើ​ស្បែក

ប្រសិនបើ​អ្នក​កំពុង​មាន​ស្លាកស្នាម​លើ​ស្បែក ចាប់ផ្តើម​ទទួលទាន​ទឹក​ក្រូចឆ្មា​ថ្ងៃនេះ។ វា​ក៏​អាច​ជួយ​អ្នក​បំបាត់​សញ្ញា​នៃ​ភាពចាស់​ដូចជា ភាពជ្រីវជ្រួញ។ ស្លាកស្នាម​ក៏​នឹង​ត្រូវ​បាត់​បន្តិច​ម្តងៗ ហើយ​សម្រស់​ស្បែក​របស់​អ្នក​នឹង​កាន់តែ​ស្អាត​ឡើង។

៧. សម្រក​ទម្ងន់

មនុស្ស​គ្រប់គ្នា​ប្រាកដជា​ដឹង​ហើយ​ថា ទឹក​ក្រូចឆ្មា​អាច​ជួយ​សម្រក​ទម្ងន់។ អ្នក​គ្រាន់តែ​ត្រូវ​ផឹក​វា ក្រោយពេល​ហាត់ប្រាណ​រួច ត្រឹម​រយៈពេល ២-៣ថ្ងៃ​ប៉ុណ្ណោះ ទម្ងន់​របស់​អ្នក​នឹង​ផ្លាស់ប្តូរ។

៨. ព្យាបាល​ការរលាក

ការទទួលទាន​ទឹក​ក្រូចឆ្មា​ឱ្យបាន​ទៀងទាត់ បញ្ហា​ដូចជា ឡើង​ជាតិ​អាស៊ីត និង​រលាក​នឹង​បាត់​អស់។ អាស៊ីត​ទឹកនោម​នឹង​មិន​ជ្រៀប​ចូល​ទៅដល់​សន្លាក់​ដៃជើង​របស់​អ្នក​បាន​ឡើយ បើ​អ្នក​ទទួលទាន​ទឹក​ក្រូចឆ្មា​ច្រើន។

៩. បង្កើន​ថាមពល

ប្រសិនបើ​អ្នក​ចង់​បាន​ថាមពល​ខ្លាំងក្លា​គ្រប់ពេល ទឹក​ក្រូចឆ្មា​អាច​ជួយ​អ្នក​បាន។ ដោយសារ​វា​ជួយ​កាត់បន្ថយ​កម្រិត​នៃ​ភាពតានតឹង អ្នក​នឹង​មាន​ចិត្ត​ស្ងប់ និង​មាន​កម្លាំង​គ្រប់​ពេល។

១០. កម្ចាត់​វីរុស​ឆ្លង

ប្រសិនបើ​អ្នក​ចង់​កម្ចាត់​វីរុស​ឆ្លង អ្នក​គួរ​ទទួលទាន​ទឹក​ក្រូចឆ្មា។ វា​នឹង​ជួយ​បំបាត់​អាការៈ​ឈឺ​បំពង់​ក។

Loading…


ចំណាត់ក្រុម៖
មតិយោបល់