Graphic

ប្រភពនៃល្បែងទាញព្រ័ត្រ


ចុះផ្សាយ៖ ថ្ងៃទី ១១ មីនា ឆ្នាំ២០១២ ម៉ោង ១៦:៣៦នាទី

ប្រភពនៃល្បែងទាញព្រ័ត្រ បើតាមជំនឿខ្មែរយើងមួយលើកឡើងថា៖ ក្នុងរឿងកូរសមុទ្ទទឹកដោះ ថ្ងៃមួយពួកយក្សនិងពួកទេព្តាបើកការប្រលងរិទ្ធិផ្នែកកំលាំងកាយដោយការទាញព្រ័ត្រ។ បន្ទាប់ពីចរចារព្រមព្រៀងគ្នាហើយ គេក៏បើកការប្រកួតដោយយកពស់នាគរាជឈ្មោះ (វ៉ាសុកិ) ធ្វើជាខ្សែព្រ័ត្រហើយយកភ្មំព្រះសុមេរុធ្វើជាស្នូលនាគធំស្រួលកាន់ឯខាងទេព្តាកាន់កន្ទុយ។ លុះដល់ពេលកំណត់ថ្ងៃប្រកួតក្រុមទាំងពីរក៏ចាប់ផ្តើម។ ការបើកប្រលងប្ញទ្ធិនេះឃើញថាមិនឈ្នះមិនចាញ់។យូរបន្តិចមកការទាញចុះទាញឡើង បណ្តាលអោយខ្លួននាគរាជវាយឺតស្បឹតចង់ដាច់ ឈឺផ្សាពេកនាគរាជ ក៏ព្រួសបញ្ចេញអសិរពិសទៅត្រូវ យក្ស ដែលកាន់ខាងក្បាល បណ្តាលអោយពួកយក្សចាញ់កម្លាំងខាងពួកទេព្តា។ទំនងមកពីជំនឿនេះទេដឹង បានជាប្រជាជនយើងបង្កើតទាញព្រ័ត្រនេះ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់