Graphic

​គុណប្រយោជន៍នៃប្រេង​ធម្មជាតិជួយឲ្យសក់ រោមភ្នែក និង​រោម​ចិញ្ចើម​ក្រាស់ ហើយ​ខ្មៅបាន


ចុះផ្សាយ៖ ថ្ងៃទី ០៨ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ២២:១៦នាទី

យើងទាំងអស់គ្នាដឹងហើយថា ប្រេងដូង ប្រេងគ្រាប់អាល់ម៉ុង ប្រេងក្រអូប ប្រេងជូជូបា…ជា​ប្រភេទ​ប្រេង​ផ្តល់​អត្ថប្រយោជន៍បំផុត​ចំពោះ​ស្បែក។ ក្រៅពី​សមត្ថភាព​ធ្វើឱ្យ​ស្បែក​ទន់ រលោង និង​ក្មេង​ជាង​វ័យ វា​ក៏​អាច​ប្រើជា​ឱសថ​ធម្មជាតិ​ព្យាបាល​បញ្ហា​ស្បែក​ជាច្រើន​ថែមទៀត​ផង។

ដូចគ្នា​នេះ​ដែរ ប្រេង​ល្ហុង ជា​ឱសថ​ធម្មជាតិ​ព្យាបាល​បញ្ហា​ស្បែក និង​សក់។ វា​មាន​លក្ខណៈ​ខាប់ ស្អិតៗ ដែល​យើង​គិត​ថា វា​គ្មាន​ប្រសិទ្ធិភាព។ ប៉ុន្តែ​ប្រេង​ល្ហុង ជា​ឱសថ​ព្យាបាល​បញ្ហា​សក់ និង​ស្បែក​ជាច្រើន​បាន​យ៉ាងពូកែ​សក្តិសិទ្ធិ ហើយ​អ្នក​គួរ​ប្រើ​វា​ជា​ទម្លាប់​ប្រចាំថ្ងៃ។

គុណប្រយោជន៍​របស់​ប្រេង​ល្ហុង

ប្រេង​ល្ហុង​អាច​ជួយ​ដោះស្រាយ​បញ្ហា​សក់​ស្តើង ជួយ​បំបាត់​ស្លាក​ស្នាម បបូរ​មាត់​ប្រេះ និង​ស្ងួត ព្រមទាំង​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត។ អ្នក​អាច​ប្រើ​ប្រេង​ល្ហុង​ដើម្បី​បណ្តុះ​រោម​ចិញ្ចើម​របស់​អ្នក​ឱ្យ​កាន់តែ​ក្រាស់ ហើយ​ខ្មៅ។ ប្រើ​វា​លាប​លើ​រោម​ចិញ្ចើម​ជារៀងរាល់​យប់។ ត្រឹម​រយៈពេល ៣ខែ អ្នក​នឹង​សង្កេត​ឃើញ​ពី​ភាពខុសប្លែក។

ប្រេងល្ហុង​ជួយឱ្យ​សរសៃសក់​លូតលាស់​លឿន

ប្រេងល្ហុង​អាច​ជួយ​ឱ្យ​សក់ និង​រោម​ភ្នែក​របស់​អ្នក​ដុះ​កាន់តែលឿន និង​កាន់តែ​ក្រាស់​ឡើង។ វា​ជា​ភ្នាក់ងារ​ប្រឆាំង​បាក់តេរី និង​មេរោគ​ផ្សិត​បាន​យ៉ាងមាន​ប្រសិទ្ធិភាព​បំផុត។ វា​ជួយ​ការពារពី​ការរាតត្បាត​របស់​បាក់តេរី និង​មេរោគ​ផ្សិត ជួយ​ពង្រឹង​សក់ និង​បញ្ឈប់​បញ្ហា​សក់​ជ្រុះ​យ៉ាងជោគជ័យ។ វា​ក៏​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូមេហ្គា-៩ ផ្តល់​ផលប្រយោជន៍ដល់​សរសៃ​សក់ ក៏​ដូចជា​គល់​រោម​ផងដែរ។

វិធីប្រើ

បណ្តក់​ប្រេង​ល្ហុង ២ដំណក់​លើ​បាតដៃ​របស់​អ្នក រួច​ញី​បាតដៃ​ចូល​គ្នា ហើយ​លាប​លើ​សក់​ពី​ចុង​ដល់​គល់​សក់។ កុំ​ប្រើ​វា​ច្រើន​ពេក ព្រោះ​វា​នឹង​ធ្វើឱ្យ​សក់​មាន​ជាតិ​ខ្លាញ់​ច្រើន។ អ្នក​ក៏​អាច​លាយ​វា​ជាមួយ​ប្រេងដូង​ផងដែរ។

ប្រេង​ល្ហុង​ជួយ​បំបាត់​ស្លាក​ស្នាម ​ធ្វើឱ្យ​បបូរ​មាត់​ភ្លឺ​រលោង

ប្រេង​ល្ហុង​មាន​ប្រសិទ្ធិភាពបំផុត​ជួយ​កម្ចាត់​ស្លាក​ស្នាម​ផ្សេងៗ វា​អាច​ជ្រាប​ចូល​ទៅក្នុង​ជាលិកា​ស្បែក​តាមរយៈ​ស្រទាប់​សាច់ដុំ។ វា​ធ្វើឱ្យ​ស្បែក​កាន់តែ​ទន់ បំបែក​ជាលិកា​ស្លាក​ស្នាម​ឱ្យ​បាត់​អស់។ វា​ក៏​ជួយ​ជម្រុញដល់​ការផលិត​កោសិកា​ឈាម​ស និង​កាត់បន្ថយ​ការរលាក​ជាលិកា​ក្រោម​ស្បែក​បាន​យ៉ាងឆាប់​រហ័ស។

បើសិន​ជា​អ្នក​ចង់​បាន​បបូរ​មាត់​ភ្លឺ​រលោង​ស្អាត អ្នក​គួរ​ចាប់ផ្តើម​ប្រើ​ប្រេង​ល្ហុង។ បបូរ​មាត់​របស់​អ្នក​ងាយ​ប្រតិកម្ម​នឹង​ធាតុ​ខាង​ក្រៅ ហើយ​អាច​ងាយ​ស្ងួត និង​ប្រេះ ប្រសិនបើ​មិន​បាន​ផ្តល់​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ដល់​វា។

ផ្ដល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់