វិធីដើម្បីទប់ស្កាត់​ក្មេង​កុំធាត់​ខ្លាំង​ពេក


ចុះផ្សាយ៖ ថ្ងៃទី ០៩ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ០៩:២៣នាទី

ប្រសិនបើអ្នកប្រាថ្នាចង់​ឱ្យកូន​របស់អ្នក​រក្សា​ទម្ងន់​បានល្អ អ្នកត្រូវ​មានវិធី​ដោះ​ស្រាយ។ ដំបូង​គេបង្អស់ ការបំបៅ​ដោះកូន ជារឿង​មួយ​សំខាន់​ជួយ​ឱ្យក្មេង​មាន​សុខភាព​ល្អ។ ការ​សិក្សា​ជាច្រើន​បាន​និយាយ​ថា ការបំបៅ​ដោះកូន​ក៏អាច​ការពារ​កូនពី​ភាព​ធាត់​ផងដែរ។ វត្តមាន​សមាស​ធាតុនៅ​ក្នុងទឹក​ដោះ​ម្តាយ អាច​ទប់ទល់​នឹងភាព​ស្រេក​ឃ្លាន និងជួយ​ដល់ការ​រំលាយ​អាហារ​ឱ្យបាន​ប្រសើរ។ ដូច្នេះ​ត្រូវចៀស​វាងការ​ឱ្យបៅ​ទឹកដោះ​គោកំប៉ុង​រហូត​ដល់​ធំល្មម។

នៅពេលកូនអ្នកចាប់ផ្តើមញ៉ាំ​អាហារ​រឹងបាន អ្នកត្រូវ​យកចិត្ត​ទុកដាក់​លើ​សារធាតុ​ចិញ្ចឹម។ ត្រូវឱ្យ​កូនអ្នក​ញ៉ាំបន្លែ និង​ផ្លែឈើ​ជាប្រចាំ​ថ្ងៃឱ្យ​បាន​គ្រប់គ្រាន់។ ចៀសវាងអាហារមានជាតិកាឡូរីខ្ពស់ និងអាហារផ្អាប់។

ហាមឱ្យក្មេងញ៉ាំទឹកសូដា, ភេសជ្ជៈ និងការ៉េម។ ពួកគេ​អាច​ញ៉ាំបាន ១ខែម្តង តែមិន​គួរជា​រៀងរាល់​ថ្ងៃ​ពេកទេ ព្រោះវា​អាចធ្វើ​ឱ្យក្មេង​ឆាប់​ធាត់។ ប្រសិន​បើអ្នក​ឱ្យកូន​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ កូន​របស់​អ្នកនឹង​ឆ្អែត​បាន​យូរ ហើយ​មាន​សុខភាពល្អ។

បរិមាណនៃអាហារជារឿង​មួយ​ផ្សេង​ទៀត។ អ្នកត្រូវ​ធ្វើការ​ប្រឹក្សា​ជាមួយ​នឹងអ្នក​ជំនាញ​ផ្នែក​សារធាតុ​ចិញ្ចឹម​ ដើម្បី​ឱ្យបាន​ដឹងពី​បរិមាណ​នៃអាហារ​ដែលគួរ​បញ្ចុកកូន ដោយ​មិនឱ្យ​ហួស​ចំណុះ។

អ្នកម្ដាយគ្រប់រូប​គួរតែ​ចម្អិន​អាហារ​នៅផ្ទះ​ឱ្យកូន​ញ៉ាំ លើក​លែងតែ​ពេល​អ្នករវល់​ជាប់ធ្វើ​ដំណើរ​ទៅខាង​ក្រៅ។ ហើយ​អ្វីដែល​សំខាន់​ជាង​គេនោះ​គឺ លើកទឹក​ចិត្តកូន​អ្នកឱ្យ​ធ្វើ​លំហាត់​ប្រាណ​ដូចជា លេង​ហ្គេម​ និង​កីឡា។ វិធីទាំង​អស់​ខាង​លើនេះ​នឹងអាច​ជួយ​ការពារ​ក្មេងពី​ភាព​ធាត់បាន។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់