Active Sport

វិធីធម្មជាតិជួយ​បង្កើន​ការ​ផលិត​ទឹកដោះ​ម្តាយ


ចុះផ្សាយ៖ ថ្ងៃទី ០៩ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៤:៣៧នាទី

ការមានទឹកដោះឱ្យកូនបៅ​ជារឿង​មួយ​សំខាន់ ព្រោះទឹក​ដោះម្តាយ ជា​អាហារ​ដ៏ប្រសើរ​បំផុត​សម្រាប់​ទារក ដែល​អ្នក​អាច​ផ្តល់ឱ្យ​កូនក្នុង​រយៈពេល​មួយឆ្នាំ​ដំបូង​ក្នុងជីវិត​របស់គេ។ វាផ្តល់​តម្រូវការ​សារធាតុ​ចិញ្ចឹម​ឱ្យគេ ប្រឆាំង​នឹងជំងឺ​លើរាង​កាយ ជួយ​ការពារ​ពីការឆ្លង​មេរោគ ហើយ​ប្រឆាំង​ការ​អាឡាក់ហ្ស៊ី, ជំងឺហឺត និង​ភាពធាត់ នៅពេល​គេធំឡើង។ ការ​បំបៅដោះ​កូនក៏អាច​ជួយ​សម្រក​ទម្ងន់​របស់ម្តាយ​បាន​ឆាប់រហ័ស និងការពារ​ម្តាយពី​ជំងឺ​មហារីក​សុដន់ ឬអូវែ​នៅថ្ងៃ​អនាគត​នៅក្នុង​ជីវិត។

ប៉ុន្តែអ្នកម្តាយមួយចំនួនមានបញ្ហាទឹកដោះ។ មូលហេតុ​ទូទៅ​បណ្តាល​មកពី​ការទទួល​ទាន​អាហារ និងទឹក​មិន​បាន​គ្រប់គ្រាន់, អស់​កម្លាំង, កម្រិត​ភាព​តានតឹង​ខ្ពស់ ហើយ​ការបំបៅ​ដោះកូន​មិនឱ្យ​បាន​ញឹកញាប់ ឬក្នុង​រយៈពេលខ្លី។ ខាង​ក្រោមនេះ​ជាវិធី​មួយ​ចំនួន​ដើម្បី​បង្កើន​ទឹកដោះ៖

  • ទទួលទានអាហារណាដែលអាចប្រឆាំងនឹងការរលាក។ ទទួល​ទាន​អាហារ​ដែល​ផ្ទុក ២៥០០កាឡូរី​ក្នុង ១ថ្ងៃ។
  • ទទួលទានទឹកឱ្យបានគ្រប់គ្រាន់។ រាងកាយ​របស់អ្នក​មិនអាច​ផលិត​ទឹកដោះ​បានទេ បើអ្នក​ខ្វះ​ជាតិទឹក។
  • គេងយប់ឱ្យបានច្រើនតាម​ដែល​អ្នកអាច និង​គេងថ្ងៃ ពេល​កូន​កំពុង​គេង។
  • អនុវត្តវិធីកាត់បន្ថយភាព​តានតឹង​ឱ្យបាន​ទៀង​ទាត់​ដូចជា ដក​ដង្ហើមឱ្យ​បាន​ត្រឹមត្រូវ។
  • សុំឱ្យគ្រួសារ និងមិត្តភក្តិ​បាន​ជួយចែក​រំលែក​ការងារ​បន្ទុក​ក្នុងផ្ទះ។
  • ឧស្សាហ៍បំបៅដោះកូនឱ្យ​បាន​ញឹកញាប់ ព្រោះការ​បំបៅ​ដោះញឹក​ញាប់ ហើយ​យូរ ទារក​របស់អ្នក​នឹងចេះ​បឺតជញ្ជក់ ធ្វើឱ្យ​ការ​ផលិត​ទឹកដោះ​កាន់តែ​ច្រើន​ឡើង។ អ្នកប្រឹក្សា​ផ្នែក​ផលិត​ទឹកដោះ​ម្តាយអាច​បង្រៀន​អ្នកពី​បច្ចេក​ទេស និងក្បាច់ល្អៗ។
  • ឱសថបុរាណជួយបង្កើនការ​ផលិត​ទឹកដោះ សាកល្បង​ទទួលទាន​ម្សៅ​ធញ្ញជាតិ​មួយ​ចាន​ជារៀង​រាល់ថ្ងៃ កាន់តែប្រសើរ។

ផ្ដល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់