វិធីសាស្ត្រ​បំបាត់​ភាព​តានតឹង​របស់​ម្ដាយពេល​មើល​ថែកូនតូច


ចុះផ្សាយ៖ ថ្ងៃទី ០៩ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៤:៤៣នាទី

តើអ្នក​នៅចាំ​ពីភាព​តាន​តឹង​របស់​អ្នក នៅ​ពេល​គេ​ប្រគល់​ទំនួល​ខុសត្រូវ​ថ្មីនៅ​កន្លែង​ការងារ​ដែរទេ? វាពិត​ជា​មាន​ច្រើន មិនថា​ទំនួល​ខុសត្រូវ​ថ្មីណា​ទេ តែងតែ​នាំមក​នូវភាព​តានតឹង។ ការ​សម្រាល​កូនរួច ក៏ជា​ទំនួល​ខុស​ត្រូវមួយ​ ហើយក៏​ជាទំនួល​ខុសត្រូវ​ធំបំផុត។ ដូច្នេះ វាជា​រឿង​ធម្មតា​ទេ ដែល​ឪពុក​ម្តាយ​ត្រូវ​ប្រឈមមុខ​នឹងភាព​តានតឹង​ នៅ​ពេល​មាន​កូនតូច។

ការមានកូនតូចនៅផ្ទះ ត្រូវ​ទាមទារ​ការយក​ចិត្តទុក​ដាក់ និង​មើល​ថែច្រើន ហើយ​ឪពុក​ម្តាយ​ថ្មីថ្មោង​ក៏ត្រូវ​ចំណាយ​ពេល និង​កម្លាំង​ច្រើន។

ឪពុកម្តាយ​នៅតែ​អាច​ស៊ាំនឹង​ភាព​ផ្លាស់ប្តូរ​ថ្មីមួយ​នេះនៅ​ក្នុង​ជីវិត ដូច្នេះអ្វីៗ​គ្រប់​យ៉ាង​អាច​ធ្វើឱ្យ​មាន​ភាព​តាន​តឹង។ ទំនួលខុសត្រូវផ្ទាល់ខ្លួន និងហិរញ្ញវត្ថុ ជា​សមាជិក​ថ្មីដ៏តូច​តាច​មួយ​នៅក្នុង​គ្រួសារ ហើយ​ឪពុក​ម្តាយ​ត្រូវ​ធ្វើការ​បន្ថែម​លើអ្វីៗ​គ្រប់យ៉ាង។ ដូច្នេះ ប្រសិនបើអ្នកក្លាយជា​ឪពុក​ម្តាយ​ថ្មីថ្មោង ខាង​ក្រោមនេះ​អ្នក​ជំនាញ​មួយ​ចំនួន​នឹង​បង្ហាញ​ពីវិធី​សាស្ត្រ​កាត់​បន្ថយ​ភាព​តានតឹង​របស់អ្នក៖

វិធីទី ១

ក្នុងកំឡុងឆ្នាំទី១ នៃ​កំណើត​កូន​របស់​អ្នក កុំ​ព្យាយាម​បង្កើត​គម្រោង​ណា​ដែល​ត្រូវប្រើ​ពេល​វេលា​ច្រើន និង​ថាម​ពល​ដូចជា ការ​ផ្លាស់ប្តូរ​ការងារ, ការ​ធ្វើដំណើរ, វាមាន​តែបន្ថែម​ភាព​តានតឹង​ទៅឱ្យអ្នក​កាន់តែ​ច្រើន​ឡើង។

វិធីទី ២

បង្កើតគម្រោងងាយៗ​លើ​តារាង​ពេល​វេលា​ការងារ និង​សកម្មភាព​ផ្សេងៗ ក្រោយ​ពេល​កូនកើត​រួច នេះនឹង​ជួយ​សន្សំ​ពេល​វេលា ហើយ​ក៏ជួយ​បំបាត់​ភាព​ស្មុគស្មាញ និង​ភាព​តានតឹង។

វិធីទី ៣

ចងចាំពេលវេលាដែលត្រូវឱ្យអាហារ​ដល់​កូន ឱ្យគេ​គេង និង​ការ​ផ្លាស់ប្តូរ​ពេល​វេលា វិធីនេះ​អាច​ជួយ​ឱ្យអ្នក​កាន់តែ​ងាយ​ធ្វើ និង​កាត់​បន្ថយ​បញ្ហា​ការ​មើល​ថែកូន​បាន។

វិធីទី ៤

អ្នកអាចគិតដល់ការងារផ្ទះ ឬការ​ចម្អិន​អាហារ ដើម្បី​ជួយ​សន្សំ​សំចៃ​ពេល​វេលា និង​ថាមពល ហើយ​ក៏ត្រូវ​ចំណាយ​ពេល​ជាមួយ​កូន ជា​ពិសេស​ក្នុង​កំឡុង​ឆ្នាំដំបូង។

វិធីទី ៥

នៅពេលអ្នកមានអារម្មណ៍ថា អ្នក​មិន​អាច​ទប់ទល់​នឹង​ភាព​តានតឹង និង​សម្ពាធ​ពេល​កូន​កើត​មក អ្នកអាច​បង្ហាញ​អារម្មណ៍​ប្រាប់​ដល់​គូស្នេហ៍, គ្រួសារ ឬ​មិត្តភក្តិ​អ្នក។ ការជួយ​និយាយ​ណែនាំ​ពីគ្រួសារ​អាច​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​បានច្រើន។

វិធីទី ៦

ព្យាយាមផ្តល់ពេលវេលាខ្លះសម្រាប់​ខ្លួនឯង ដូចជា​ការដើរ​លេង ធ្វើ​លំហាត់​ប្រាណ ឬធ្វើ​សម្មាធិ ឬធ្វើអ្វីៗ​ដែលធ្វើ​ឱ្យអ្នក​សប្បាយ​ចិត្ត។ ការផ្តល់​ពេល​វេលា​ល្អៗ​ឱ្យខ្លួន​ឯង ក៏ជារឿង​មួយ​សំខាន់ដែរ។

វិធីទី ៧

ត្រូវផ្លាស់ប្តូរវេនដល់គូស្នេហ៍ ឬ​សមាជិក​គ្រួសារ​ដើម្បី​មើល​ថែកូន។ ការ​ប្រឹងប្រែង​ធ្វើ​កិច្ចការ​គ្រប់យ៉ាង​តែម្នាក់​ឯង​ អាច​បណ្តាល​ឱ្យអ្នក​ប្រឈម​មុខនឹង​ភាព​តានតឹង។

ផ្ដល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់