អត្ថ​ប្រ​យោជន៍របស់នំ​សូ​កូ​ឡា​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែលអ្នកមិននឹកស្មានដល់


ចុះផ្សាយ៖ ថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៥:៤៨នាទី

ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​នេះ​បាន​រក​ឃើញ​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​មួយ​ចំនួន​ ទាក់​ទង​ពី​អត្ថ​ប្រ​យោជន៍​នៃ​ការ​ទទួល​ទាន​នំ​សូ​កូ​ឡា​ក្នុង​កំ​ឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ហេតុ​នេះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ទាំង​ឡាយ​គួរ​ស្រេក​ឃ្លាន​របស់​មួយ​នេះ​។​

នំ​សូ​កូ​ឡា​អាច​ជួយ​ពង្រឹង​មុខ​ងារ​សុក​ និង​កាត់​បន្ថយ​ពី​ភាព​គ្រោះ​ថ្នាក់​នៃ​ជំងឺ​ព្រាយ​ក្រ​ឡា​ភ្លើង​។​ អ្នក​ស្រាវ​ជ្រាវ​បាន​សិក្សា​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​រយៈ​ពេល​ចន្លោះ​ពី​ ១១​ ទៅ​១៤​សប្តាហ៍​ចំនួន​ ១២៩​នាក់​។​ ស្ត្រី​ពាក់​កណ្តាល​បាន​ទទួល​ទាន​នំ​សូ​កូ​ឡា​តិច​ ចំណែក​អ្នក​នៅ​សល់​ពាក់​កណ្តាល​ទៀត​ទទួល​ទាន​នំ​សូ​កូ​ឡា​ច្រើន​។ ស្ត្រី​ទាំង​អស់​បាន​ទទួល​ទាន​នំ​សូ​កូ​ឡា​ ៣០​ក្រាម​ក្នុង​ ១​ថ្ងៃ​។​

យោង​តាម​លទ្ធ​ផល​ ចរាចរណ៍​ឈាម​ក្នុង​ស្បូន​,សុក និង​គភ៌​របស់​ស្ត្រី​ទាំង​ ២​ក្រុម​មាន​ភាព​វិជ្ជ​មាន​ជាង​ការ​រំ​ពឹង​ទុក​របស់​មនុស្ស​ទូ​ទៅ​។​ តែ​ទោះ​បី​ជា​យ៉ាង​ណា​ គ្មាន​ឃើញ​ភាព​ខុស​ប្លែក​គួរ​ឱ្យ​កត់​សម្គាល់​ពាក់​ព័ន្ធ​នឹង​ជំងឺ​ព្រាយ​ក្រ​ឡា​ភ្លើង​, សម្ពាធ​ឈាម​របស់​គភ៌​, ទម្ងន់​សុក​ ឬ​ទម្ងន់​របស់​ទា​រក​រវាង​ក្រុម​ស្ត្រី​ទាំង​ ២​ឡើយ​។​ អ្នក​ស្រាវ​ជ្រាវ​ជា​ច្រើន​មិន​ប្រា​កដ​ចំពោះ​ស​មាស​ធាតុ​ក្នុង​នំ​សូ​កូ​ឡា​ណា​មួយ​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ទាំង​អស់​នេះ​ឡើយ​។​

អ្នក​ស្រាវ​ជ្រាវ​លោក ​Emmanuel Bujold បាន​និ​យាយ​ថា​ ការ​សិក្សា​នេះ​បង្ហាញ​ថា​ នំ​សូ​កូ​ឡា​អាច​ផ្តល់​ផល​វិជ្ជ​មាន​ទៅ​លើ​សុក​ និង​ការ​លូត​លាស់​របស់​គភ៌​។​ អ្នក​ស្រាវ​ជ្រាវ​មិន​ទាន់​អាច​កំ​ណត់​ពី​ប​រិ​មាណ​នៃ​នំ​សូ​កូ​ឡា​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​គួរ​ញ៉ាំ​នៅ​ឡើយ​។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់