The Boss Baby ជារឿងតុក្កតាដែលអ្នកមិនគួរខកខានក្នុងការទស្សនាឡើយ


ចុះផ្សាយ៖ ថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ២២:២៣នាទី

The Boss Baby ជារឿងតុក្កតាដែលត្រូវបានផលិតដោយក្រុមហ៊ុន DreamWorks Animation ដែលមាន Director ឈ្មោះ Tom McGrathហើយរឿងនេះបាននិយាយរៀបរាប់ពីក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Tim មានអាយុ ៧ឆ្នាំ និងតួរអង្គសំខាន់ម្នាក់ទៀតជាគឺជា Boss Baby តែម្តង។ រឿងនេះបាននិយាយពីកូនក្មេងតូចម្នាក់ដែលមានការគិត និងចេះដឹងខ្លាំងជាងកូនក្មេងដទៃទៀតដែលមានវ័យប្រហែលគ្នាដែលការឆ្លាតរបស់គេមានតែ Tim ទេដែលដឹងថាគេគឺខុសពីក្មេងដទៃទៀតហើយ Timក៏ចាំផ្តើមតាមដានគេរហូតទាល់តែបានដឹងពីការពិតថាគេចេះនិយាយដូចមនុស្សធំអញ្ចឹងដែរ។

បើយោងទៅតាមគេហទំព័ររបស់ Majorcineplex បានដាក់ថារឿង The Boss Baby នេះនឹងចាក់បញ្ចាំងនៅរោងកុននៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៧ ខាងមុខនេះដូចនេះអ្នកទាំងអស់គ្នាមិនគួរខកខានមើលភាពយន្តមួួយនេះទេព្រោះសូម្បីតែមើល Trailer ក៏គួរឲ្យចាប់អារម្មណ៌ នឹងចង់ទស្សនាឆាប់ៗដែរ។

ទស្សនា Trailer ទាំងអស់គ្នា

Loading…


ចំណាត់ក្រុម៖
មតិយោបល់