ចង់ដឹងថាអ្នកមានកូនប្រុស ឬមិនមែនអាការៈ​មួយចំនួននេះអាច​បញ្ជាក់បាន


ចុះផ្សាយ៖ ថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៤:២៣នាទី

អាការៈ​នៃ​ការ​មាន​កូន​ ជា​ពេលវេលា​នៃ​ការចាប់ផ្តើម​ល្បែង​ទស្សទាយ៍​។​ គូ​ស្វាមីភរិយា​មួយចំនួនសម្រេចចិត្ត​រង់ចាំ​រហូតដល់​កូន​កើត​មក​ ដើម្បី​បាន​ដឹង​ពី​ភេទ​របស់​កូន​។​ គ្រួសារ​ មិត្តភក្តិ​ សូម្បីតែអ្នកជិតខាង​ ចាប់ផ្តើម​ទាយ​ភេទ​របស់​ទារក​ដែល​មិនទាន់​កើត​។ មនុស្ស​ជាច្រើន​ជឿថា​ អាការៈ​នៃ​ការ​មាន​កូនប្រុស​ ខុសប្លែក​ពី​មាន​កូនស្រី​។​ ស្ត្រី​ចាស់​បុរាណជាច្រើន​បាន​ប្រាប់​ពី​អាការៈ​នៃ​ការ​មាន​កូនប្រុស​។​ ខាងក្រោម​នេះ​នឹង​បង្ហាញ​ពី​សញ្ញា​នៃ​ការ​មាន​កូនប្រុស​៖

១. ពោះ​របស់អ្នក​ធំ​ដូចជា​បាល់បោះ

គេ​ជឿថា​ ប្រសិនបើ​ពោះ​របស់​ស្ត្រី​រាង​ដូច​បាល់បោះ​ នាង​ច្រើនតែ​សម្រាល​បាន​កូនប្រុស​។​ ក្រៅពីនេះ​ ប្រសិនបើ​ទម្ងន់​ពោះ​របស់​អ្នក​ធ្ងន់​ បាន​ន័យថា​ កូន​របស់​អ្នក​ជា​កូនប្រុស​។

២. មិនស្រួលខ្លួន​នៅពេល​ព្រឹក

ប្រសិនបើ​អ្នក​មិន​ធ្លាប់​ជួប​នឹង​បញ្ហា​នេះ​កាលពីពេល​មាន​ផ្ទៃពោះ​ដំបូង​ទេ​ នេះ​សបញ្ជាក់​ពី​អាការៈ​នៃការ​មាន​កូនប្រុស​។ ​ឧស្សាហ៍​ឈឺក្បាល​ញឹកញាប់​ក្នុង​ពេល​មាន​ផ្ទៃពោះ​ក៏​ជា​អាការៈ​នៃ​ការ​មាន​កូនប្រុស​ដែរ​។​

៣. ចង្វាក់​បេះដូង​ទារក​លោត​តិចជាង​ ១៥០​ដង​ក្នុង​ ១​នាទី

វា​ជា​សញ្ញា​ផ្សេង​ទៀត​ដែល​បញ្ជាក់ថា​ អ្នក​មាន​កូនប្រុស​ ប្រសិនបើ​ចង្វាក់​បេះដូង​លោត​របស់​កូន​អ្នកតិចជាង​ ១៥០​ដង​ក្នុង​ ១​នាទី​។

៤. ស្រេកឃ្លាន​អាហារប្រៃ ​ និង​ជូរ

កូនប្រុស​ធ្វើឱ្យ​ម្តាយ​ស្រេកឃ្លាន​អាហារប្រៃ​ និង​ជូរ​។​ អ្នក​ក៏​ស្រេកឃ្លាន​អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីនដូចជា​ ប្រូម៉ាស់​ និង​សាច់​ផងដែរ​។​

៥. ពណ៌​សម្បុរ​ក្បាលសុដន់​ប្រែជា​ខ្មៅ

បម្រែបម្រួល​នេះ​ ក៏​ត្រូវបាន​គេ​ជឿថា​ អាច​មើលដឹង​ពី​ភេទ​របស់​ទារក​ដែរ​។​ ប្រសិនបើ​សម្បុរពណ៌​ក្បាលសុដន់របស់​អ្នក​ប្រែជា​ពណ៌ខ្មៅ​ វា​ជា​សញ្ញា​នៃ​កូនប្រុស​។

៦. បាតដៃ​ស្ងួត​ ត្រជាក់​បាតជើង

ដៃស្ងួត​ក៏​ត្រូវបាន​គេ​ជឿថា​ ជា​អាការៈ​នៃ​ការ​មាន​កូនប្រុស​។​ បាតជើង​របស់​ម្តាយ​មាន​កូនប្រុស​ត្រជាក់​ជាង​ម្តាយដែល​មាន​កូនស្រី​។​ រោមជើង​ម្តាយ​ឆាប់​ដុះ​មក​ច្រើនជាង​ពេល​មុនៗ​។​

៧. បម្រែបម្រួល​ចរិកលក្ខណៈ​របស់ម្តាយ

ភេទ​របស់​កូន​ បាន​ជះឥទ្ធិពល​ទៅលើ​ចរិកលក្ខណៈ​របស់​ម្តាយ​។​ យោងតាម​ការ​ចេញ​ផ្សាយ​របស់​ទស្សនាវដ្តី​ចរិកលក្ខណៈ​ និង​ភាពខុសគ្នា​របស់​បុគ្គល​បាន​ឱ្យ​ដឹងថា​ ស្ត្រី​ដែល​ក្លាហាន​ រឹងមាំ​ និង​ឆាប់ខឹង​ ច្រើនតែ​មាន​ផ្ទៃពោះ​ជាកូនប្រុស​ ព្រោះ​ចរិកលក្ខណៈ​របស់​ស្ត្រី​បែបនេះ​មាន​កម្រិត​អរម៉ូន​តេសតូស្តេរ៉ូន​ខ្ពស់​។​

៨. បម្រែបម្រួល​ពណ៌​ទឹកនោម

ប្រសិនបើ​អ្នក​សម្គាល់​ឃើញថា​ ទឹកនោម​របស់​អ្នក​ប្រែ​ជា​ពណ៌លឿង​ថ្លា​ មាន​ន័យថា​អ្នក​មាន​កូនប្រុស​។​

៩. ប្រើ​ចិញ្ចៀន​ធ្វើ​តេស្ត

វា​ជា​ការ​ធ្វើ​តេស្ត​មើល​ភេទ​របស់​កូន​ដែល​គួរ​ឱ្យ​ចង់សើច​។​ ប្រើ​ខ្សែអំបោះចង​នឹង​ចិញ្ចៀន​រៀបការ​របស់អ្នក​ រួចយោល​វា​នៅលើ​ក្បាលពោះ​របស់​អ្នក​។​ ប្រសិនបើ​វា​វិល​ជា​រង្វង់​ មាន​ន័យថា​ អ្នក​មាន​កូនប្រុស​។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់