បច្ចេកទេសចិញ្ចឹមខ្ចៅបែបធម្មជាតិ


ចុះផ្សាយ៖ ថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ២១:២០នាទី

ខ្ចៅជាអាហារមួយប្រភេទដែលមានការនិយមបរិភោគច្រើនដើម្បីតម្រូវការការចង់បាន និងបរិភោគយើងក៏គួរចេះនូវវិធីចិញ្ចឹមខ្ចៅតាមបែបធម្មជាតិផងដែរ។ ចំណាយតិចចំណេញបានច្រើន មានការពេញនិយមច្រើនឲ្យតែបងប្អូនមានខ្ចៅលក់នៅទីផ្សារពិតជាមិនសល់នោះទេ។

ការរៀបចំកន្លែងចិញ្ចឹម៖

  • រៀបចំស្រះតូចល្មមដែលមានទទឹង២មែត្រ បណ្តោយ៦ម៉ែត្រ ជម្រៅកន្លះម៉ែត្រ
  • ដាក់ក្រាលកៅស៊ូប្លាស្ទិចក្នុងស្រះនោះ និងយកដីដែលមានស្មៅដាក់សង្កត់លើប្លាស្ទិចតាមមាត់ស្រះការពារកុំឲ្យវារសាត់ចេញ
  • ដាក់សំណាញ់ព័ទ្ធជុំវិញស្រះ ដាក់បញ្ចូលទឹកស្អាតចូលកម្ពាស់៣តឹក

ការរៀបចំចិញ្ចឹម៖

  • ដាក់ភក់ចូលកម្រាស់ប្រមាណជិតកន្លះតឹក ដាក់បញ្ចូលទឹកស្អាតចូលកម្ពាស់៣តឹក
  • ដាក់លាមកគោស្រស់ប្រមាណ២គីឡូ ស្លឹកកន្ទ្រាងខែត្រ២បាច់ និងដាក់ធាងដូងស្រស់ (អាចកាត់ជា២ក៏បាន) ចំនួន៣ធាងចូលក្នុងស្រះ ដាក់ដាំត្រកួនទឹក ដើម្បីជាជម្រករបស់វា និងជួយបង្កើតចំណីវាផងដែរ  ទុកចោលតយៈពេល២អាទិត្យ
  • បន្ទាប់មកដាក់ពូជខ្ចៅចូលចំនួន៦គីឡូក្រាម សម្រាប់ទំហំស្រះនេះ
  • ដាក់ចំណីឲ្យវាស៊ីមានដូចជាចកទឹក ស្លឹកល្ហុង បន្លែបៃតងផ្សេងលាយជាមួយឬសរបស់វាហាន់តូចៗ
  • ត្រូវបូមទឹកផ្លាស់ប្តូរ១ខែម្តង
  • រយៈពេលប្រមាណ៥ខែឡើងយើងអាចចាប់ផ្តើមប្រមូលផលបានប្រមាណ១០០គីឡូក្រាមសម្រាប់១ស្រះនេះ

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់