Graphic

ទារក​កើត​ជំងឺ​ទល់លាមក​ឱសថធម្មជាតិ​ទាំងនេះអាច​ជួយ​ព្យាបាល​បាន


ចុះផ្សាយ៖ ថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១១:៤០នាទី

អ្វី​ដែល​សំខាន់​បំផុត​ ម្តាយ​ត្រូវ​ឱ្យ​កូន​ញ៉ាំ​អាហារ​ជំនួយ​ដល់​សុខភាព​ ដូច្នេះ​ក្មេង​អាច​ងាយ​នឹង​រំលាយនៅពេល​សារធាតុ​ចិញ្ចឹម​ត្រូវបាន​បញ្ជូន​ទៅ​ឱ្យ​រាងកាយ​។​ ឱសថ​ដ៏​មាន​ប្រសិទ្ធិភាព​ដំបូងគេ​គឺ​ ត្រូវ​ផ្តល់​ការ​លំហាត់ប្រាណ​ដល់​ក្មេង​ឱ្យ​បាន​ត្រឹមត្រូវ​។​ ប្រសិនបើ​ទារក​លូន​ វារ​ ឬ​ដើរ​ ត្រូវ​លើក​ទឹកចិត្ត​គេ​ឱ្យ​ធ្វើ​ឱ្យ​បាន​ច្រើន​។​ ក្នុង​ករណី​ទារក​នៅ​តូច​ពេក​ ព្យាយាមផ្តល់​លំហាត់ប្រាណ​ដល់​គេ​ ដោយ​ការ​ធ្វើ​ចលនា​ជើង​របស់​គេ​ជា​រង្វង់​។​ អ្នក​ក៏​អាច​ប្រើ​វា​ជា​ការ​ម៉ាស្សា​តិចតួច​ត្រង់​តំបន់​ក្បាលពោះ​។​

វា​ជួយ​កាត់បន្ថយ​ការ​ឈឺចាប់​សាច់ដុំ​ពោះ​របស់​ទារក​អ្នក​ និង​តែងតែផ្តល់​ផលវិជ្ជមាន​ជានិច្ច​។​ ខាងក្រោម​នេះ​នឹង​បង្ហាញ​ពី​ប្រភេទ​ឱសថ​ធម្មជាតិ​ព្យាបាល​រោគ​ទល់លាមក​របស់​ទារក​៖

ទឹក​ផ្លែប៉ោម៖ ទឹក​ផ្លែប៉ោម​មាន​ប្រសិទ្ធិភាព​អស្ចារ្យ​អាច​ជួយ​ព្យាបាល​អាការៈ​ទល់លាមក​របស់​ក្មេង​បាន​។​

ទឹក​ផ្លែព្រូន៖ ឱសថ​ដ៏​សក្តិសិទ្ធិ​មួយ​ប្រភេទ​ទៀត​សម្រាប់​ព្យាបាល​រោគ​ទល់លាមក​របស់​ទារក​គឺ​ ទឹក​ផ្លែព្រូន​សុទ្ធ​លាយ​ជាមួយទឹក​ឃ្មុំ​។​

ប្រេង​ល្ហុង៖ សម្រាប់​ក្មេង​ទល់លាមក​ ម្តាយ​គួរ​ឱ្យ​ក្មេង​លិត​ប្រេង​ល្ហុង​លាយ​ទឹកឃ្មុំ​ ៦​ក្រាម​។

ផ្លែអែបព្រីខត៖ ផ្លែអែបព្រីខត​ក៏​ជា​ឱសថ​ដ៏​មាន​ប្រសិទ្ធិភាព​អស្ចារ្យ​ អាច​ព្យាបាល​បញ្ហា​ទល់លាមក​របស់​ទារក​បាន​ដែរ​។​

ខាត់ណា៖ ខាត់ណា ជា​ប្រភេទ​បន្លែ​ជួយ​បំបាត់​បញ្ហា​ទល់លាមក​ ព្រោះ​វា​ផ្តល់​តម្រូវការ​ជាតិសរសៃ​ដល់​ក្រពះ​ ដូច្នេះ​វា​អាចជួយ​កាត់បន្ថយ​ការ​ទល់លាមក​បាន​។​

ស្ពៃក្តោប៖ ការ​បញ្ចុក​ស្ពៃក្តោប និង​ខ្ទឹម​បារាំង​ជាមួយ​បាយ​ក៏​អាច​ជួយ​កាត់បន្ថយ​អាការៈ​ទល់លាមក​បាន​ដែរ​។

ទឹក​ផ្កា​កុលាប៖ ទឹក​ផ្កា​កុលាប​ក៏​ជា​ឱសថ​មួយ​ដែរ​។​ ព្យាយាម​បញ្ចុក​ទឹក​ផ្កា​កុលាប​បន្តិច​ៗ​ដល់​កូន​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​បញ្ចេញ​ចោល​របស់​គេ​។​

ក្រូច៖ ទឹកក្រូច ជា​ឱសថ​ដ៏​ប្រសើរ​បំផុត​ក្នុង​ការព្យាបាល​រោគ​ទល់លាមក​របស់​ទារក ព្រោះ​វា​សម្បូរ​ទៅដោយ​ជាតិសរសៃ​ខ្ពស់​។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់