Graphic

រឿង ៦យ៉ាង​សម្រាប់អ្នកទើបក្លាយជាម្តាយគេគួរតែបានដឹង


ចុះផ្សាយ៖ ថ្ងៃទី ១៦ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១១:៤៣នាទី

ការបាន​ធ្វើ​ជា​ម្តាយ​គេ ជា​អារម្មណ៍​ដ៏ស្រស់ស្រាយបំផុត​នៅ​លើ​លោក​នេះ។ ក្រៅពី​អារម្មណ៍​តានតឹង និង​សម្ពាធ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ស្ត្រី​ក៏​ត្រូវ​ទំនួល​ខុសត្រូវ​លើ​កូន និង​គ្រួសារ។ អ្នកម្តាយ​គ្រប់រូប​ក៏​ត្រូវ​មើល​ថែទាំ​ទារក និង​ខ្លួនឯង​ឱ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ។ ដំបូន្មាន​សំខាន់ៗ ៦យ៉ាង​សម្រាប់​ម្តាយ​ថ្មោងថ្មី​ទាំងឡាយ៖

១. ប្រសិនបើ​ស្បែក​កូនតូច​អ្នក​ប្រែ​ជា​ពណ៌​លឿង អ្នក​ត្រូវ​ប្រញាប់​ទៅជួប​វេជ្ជបណ្ឌិត​ភ្លាម

ទារក​ទើប​នឹង​កើត​តែងតែ​ប្រឈមមុខ​នឹង​ជំងឺ​កើត​លឿង។ ជំងឺ​កើត​លឿង​នេះ​ត្រូវ​ប្រញាប់​ព្យាបាល​ជា​បន្ទាន់ ព្រោះ​វា​អាច​បណ្តាល​ឱ្យ​ទារក​ខូច​ប្រព័ន្ធ​សរសៃប្រសាទ។

២. ឪពុក​ក៏​ងាយ​រង​នឹង​ជំងឺ​បាក់​ទឹកចិត្ត​ក្រោយ​ពេល​កូន​កើត​រួច

ការស្រាវជ្រាវ​បាន​ឱ្យ​ដឹង​ថា ១នាក់​ក្នុង​ចំណោម​ឪពុក ១០នាក់​ជួបនឹង​ជំងឺ​បាក់​ទឹកចិត្ត​ក្រោយ​ភរិយា​សម្រាល​រួច។ បញ្ហា​នេះ​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ក្មេង។ វា​មាន​ន័យ​ថា អ្នក​ក៏​ត្រូវ​មើល​ថែ​សមាជិក​គ្រួសារ​ថ្មី ១នាក់​នេះ​ផង​ដែរ។

៣. បើសិន​កូនតូច​អ្នក​នៅតែ​បៅ​ដោះ​ច្រើន​ជាង ១ឆ្នាំ អ្នក​ត្រូវ​ផ្តាច់​ដោះ​គេ​ភ្លាម

ការបំបៅ​ដោះ ជា​ការផ្តល់​សារធាតុចិញ្ចឹម​ដល់​ការលូតលាស់​របស់​កូន ប៉ុន្តែ​វា​បាន​ធ្វើឱ្យ​កម្រិត​វីតាមីន D ក្នុង​ខ្លួន​ទារក​ធ្លាក់​ចុះ​ទាប។ ពន្លឺថ្ងៃ​ជួយ​ផ្តល់​វីតាមីន D គ្រប់គ្រាន់​ដល់​ទារក។

៤. ក្បាលពោះ​អ្នក​នៅតែ​ធំ​ដដែល​ក្រោយ​ពេល​សម្រាល​រួច

ខ្លួនប្រាណ​របស់​អ្នក​ត្រូវ​ប្រើ​ពេលវេលា ២-៣ខែ ដើម្បី​ឱ្យ​ត្រលប់​មក​ដូច​ដើម​វិញ។ ក្បាលពោះ​អ្នក​នឹង​ស្រក​ទៅ​ដូច​ដើម​វិញ ក្រោយ​រយៈពេល ៣-៤ខែ។

៥. អ្នក​អាច​ញ៉ាំ​កាហ្វេ​តាម​ចិត្ត​ចង់

រឿង​ដែល​ល្អ​មួយ​គឺ​ថា ការបំបៅ​ដោះ​កូន​មិន​បាន​ផ្ទេរ​ជាតិ​កាហ្វេអ៊ីន​ទៅ​ឱ្យ​ទារក​ឡើយ។ អ្នក​អាច​ផឹក​កាហ្វេ​បាន​ច្រើន​ជាង ៣-៥ពែង​ជាប្រចាំ។

៦. កុំ​មួម៉ៅ​នឹង​ប្តូរ​ខោ​ទឹកនោម​ឱ្យ​កូន

អ្នក​ត្រូវ​ប្តូរ​ខោ​ទឹកនោម​ឱ្យ​កូន​ភ្លាមៗ។ ប៉ុន្តែ​ខោ​ទឹកនោម​សើម​មិន​ប៉ះពាល់​ដល់​ស្បែក​ទារក​ទេ។ ដូចនេះ​រង់ចាំ​មួយ​សន្ទុះ​ចាំ​ប្តូរ​ខោ​ទឹកនោម​សើម​របស់​កូន​ក៏​បាន។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់