Active Sport

ស្វែងយល់ពីគុណសម្បត្តិដែលឲ្យកូនតូចរបស់អ្នកគេងតែ​ម្នាក់​ឯង​


ចុះផ្សាយ៖ ថ្ងៃទី ១៦ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១១:៥០នាទី

មិន​ថា​អ្នក​ចង់​ឱ្យ​កូន​របស់​អ្នក​គេង​តែ​ឯង​ ឬ​ជា​មួយ​អ្នក​ទេ​ វា​អាស្រ័យ​លើ​អ្នក​។ ប៉ុន្តែ​នៅ​ពេល​ដល់​វ័យ​មួយ​ យល់​ល្អ​គួរ​ឱ្យ​កូន​អ្នក​គេង​តែ​ម្នាក់​ឯង​។​

ជា​ទូ​ទៅ​ប្រសិន​បើ​អ្នក​ឱ្យ​កូន​គេង​ម្នាក់​ឯង​ដំបូង​គេ​នឹង​មាន​អារម្មណ៍​ភ័យ​ខ្លាច​។ នៅ​ពេល​កូន​អ្នក​គេង​ជា​មួយ​អ្នក​គេ​មាន​អារម្មណ៍​ថា​កក់​ក្តៅ​ហើយ​ការ​យល់​សប្តិ​អា​ក្រក់​នឹង​មិន​ធ្វើ​ឱ្យ​គេ​ខ្លាច​ខ្លាំង​ឡើយ​។ ប៉ុន្តែ​នៅ​ពេល​គេ​ចាប់​ផ្តើម​គេង​តែ​ម្នាក់​ឯង​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​ដំបូង​គេ​នឹង​ប្រឈម​ការ​ភ័យ​ខ្លាច​ពី​ការ​យល់​សប្តិ​អា​ក្រក់​។

នៅ​ពេល​ក្មេង​គ្មាន​អ្នក​ណា​ឱ្យ​គេ​ឱប​ពេល​យល់​សប្តិ​អា​ក្រក់​គេ​នឹង​ភិត​ភ័យ​។ហើយ​ក្មេង​ក៏​ខ្លាច​បន្ទប់​ង​ងឹត​ផង​ដែរ​គេ​អាច​ប្រ​ឈម​មុខ​នឹង​ការ​គេង​មិន​លក់​។

ដូច្នេះ​យល់​ល្អ​គួរ​បង្ហាត់​គេ​ពេល​ដែល​គេ​ដល់​វ័យ​មួយ​អាច​គេង​ម្នាក់​ឯង​បាន​។ពេល​ដល់​កូន​មាន​អា​យុ​៦​-៧​ឆ្នាំ​អ្នក​នៅ​តែ​អាច​ឱ្យ​គេ​គេង​ក្នុង​បន្ទប់​ជា​មួយ​អ្នក​។តែ​ទី​បំ​ផុត​យល់​ល្អ​ចាប់​ផ្តើម​បង្ហាត់​បង្រៀន​គេ​ឱ្យ​ចេះ​គេង​ម្នាក់​ឯង​ចេះ​ដោះ​ស្រាយ​ភាព​ភ័យ​ខ្លាច​ពេល​នៅ​ម្នាក់​ឯង​។

ប៉ុន្តែ​ការ​បង្ហាត់​បង្រៀន​នេះ​គួរ​តែ​ដំណើរ​ការ​ទៅ​មុខ​បន្តិច​ម្តង​ៗ​រហូត​ដល់​គេ​លែង​មាន​អារម្មណ៍​ថា​ឯកោរ​ទៀត​។បង្ហាត់​បង្រៀន​ដល់​គេ​ងាយ​ៗ​ដូច្នេះ​គេ​នឹង​លែង​មាន​បញ្ហា​ភ័យ​ខ្លាច​។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់