រឿងសំខាន់ ៧​យ៉ាង​របស់​ទារក​ដែល​ឪពុក​ម្តាយមិនអាចមិនខ្វល់ខ្វាយបានទេ


ចុះផ្សាយ៖ ថ្ងៃទី ១៦ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១១:៥៧នាទី

ទារក​ ជា​មនុស្ស​លោក​ដ៏​អស្ចារ្យ​។ ពួកគេ​បាន​រៀន​ពី​អ្វី​ៗ​ដែល​ថ្មី​ជា​រៀងរាល់​ថ្ងៃ​ ហើយ​ភាព​ដែល​គួរ​ឱ្យភ្ញាក់ផ្អើល​នេះ​បាន​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​មាន​ស្នាម​ញញឹម​។​ ទារក​ត្រូវការ​ការ​មើល​ថែ​ ក្តី​ស្រឡាញ់​ពី​ឪពុកម្តាយ​ ហើយ​ឪពុក​ម្តាយ​គួរ​យល់​ មិន​ត្រូវ​ចោល​កូន​ឱ្យ​នៅ​តែ​ម្នាក់​ឯង​បាន​ឡើយ​។​

ឪពុក​ម្តាយ​គួរ​មើល​ថែ​ទាំ​ទារក​កុំ​ឱ្យ​ដាច់​ពី​ក្រសែ​ភ្នែក​រយៈពេល​ ១២​ខែ​ ក្មេង​នឹង​រៀន​ដើរ​ រៀន​ឈរ ដោយ​ខ្លួន​ឯង​ រៀន​ស៊ី​អ្វី​ៗ​ដែល​គេ​បាន​ឃើញ​។​ នៅពេល​ក្មេង​កើត​មក​ ឪពុក​ម្តាយ​ថ្មីថ្មោង​តែងតែ​មាន​ក្តី​ព្រួយ​បារម្ភ​ពី​រឿង​ឆ្កួត​ៗ​បំផុត​ ដូចជា​តើ​ពេល​ណា​ទើប​ ក​របស់​កូន​រឹង​ ឬ​តើ​នៅពេល​ណា​កូន​អាច​ផឹក​ទឹក​បាន​។​

សំណួរ​ប្រភេទ​នេះ​តែងតែ​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​ឈឺ​ក្បាល​ ហេតុនេះ​ហើយ​ខាងក្រោម​នេះ​នឹង​មាន​ចម្លើយ បកស្រាយ​ពី​រឿងរ៉ាវ​មួយ​ចំនួន​ និង​សំណួរ​ចម្លើយ​ទាក់ទង​នឹង​ក្តីព្រួយបារម្ភ​របស់​ឪពុក​ម្តាយ​ផង​ដែរ​។​ ម្យ៉ាងវិញ​ទៀត​ សំណួរ​មួយ​ចំនួន​ក៏​ទាក់ទង​នឹង​ល្បឿន​នៃ​ការ​លូតលាស់​របស់​ទារក​, វិធី​ល្អ​ៗ​ដើម្បីបង្រៀន​កូន​អ្នក​ឱ្យ​ក្លាយ​ជា​មនុស្ស​ឯករាជ្យ​។

នៅពេល​ណា​ទើប​កូន​របស់​អ្នក​អាច​ចាប់ផ្តើម​ផឹក​ទឹក​បាន​?

ទារក​អាច​ចាប់ផ្តើម​ទទួល​ទឹក​បាន​ ចាប់​ពី​អាយុ​ ៣ ឬ​៤​ខែ​ នៅពេល​ដែល​ក្មេង​អាច​ញ៉ាំ​អាហារ​រឹង​បានតិចតួច​។​ អ្នក​អាច​ឱ្យ​ទារក​ក្រេប​ទឹកស្ករ​បាន​នៅ​ថ្ងៃ​ទី​ ៥​។

តើ​នៅពេល​ណា​ទើប​ ក​របស់​កូន​របស់​អ្នក​រឹង​?

នៅពេល​អ្នក​សម្គាល់​ឃើញ​ថា​ កូន​របស់​អ្នក​ងើប​ក្បាល​បាន​ នោះ​ជា​ពេល​ដែល​ ក​របស់​គេ​ចាប់ផ្តើមរឹង​តិច​ៗ​ហើយ​។​ ទារក​ទើប​នឹង​កើត​បាន​ ១​ខែ​ នៅពេល​អ្នក​ពរ​គេ​ឡើង​ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះក្បាល​ ព្រោះ​ក​របស់​ទារក​នៅ​ទន់​។

តើ​អ្នក​អាច​បំបាត់​អាការៈ​រោល​កន្ទួល​បណ្តាល​មកពី​ស្លៀក​ខោ​ទឹកនោម​ដោយ​វិធី​ណា​?

បញ្ហា​រោល​កន្ទួល​ក្រហម​តូច​ៗ​ ជា​បញ្ហា​ទូទៅ​ចំពោះ​ទារក​ទើប​នឹង​កើត​។​ ដើម្បី​កម្ចាត់​បញ្ហា​រោលកន្ទួល​ក្រហម​តូច​ៗ​ អ្នក​ត្រូវ​ប្រើ​ប្រេង​ដូង​លាប​លើ​គូថ​ និង​លើ​ភ្លៅ​របស់​កូន​។​

តើ​នៅពេល​ណា​ទើប​កូន​ចាប់ផ្តើម​ចេះ​ក្រឡាប់​?

នៅពេល​កូន​តូច​មាន​អាយុ​ ៣​ខែ​ឈាន​ចូល​ដល់​ ៤​ខែ​ អ្នក​នឹង​ចាប់ផ្តើម​ឃើញ​គេ​ក្រឡាប់​លើ​គ្រែ​ និង​ងើប​ក្បាល​។​ ពេល​ទារក​ទើប​តែ​បាន​ ២​ខែ​ ឪពុក​ម្តាយ​ត្រូវ​ឧស្សាហ៍​បង្វែ​កូន​ឱ្យ​បែរ​ពី​ឆ្វេង​ទៅ​ស្តាំ ដូច្នេះ​ក្បាល​របស់​កូន​នឹង​មូល​ស្អាត​ល្អ​។

នៅពេល​ណា​កូន​អាច​ញ៉ាំ​ស៊ុត​បាន​?

ស៊ុត​មាន​ផ្ទុក​នូវ​ប្រូតេអ៊ីន​ខ្ពស់​ ហើយ​ជួយ​ធ្វើ​ឱ្យ​ឆ្អឹង​ និង​ធ្មេញ​រឹងមាំ​។​ អ្នក​ឱ្យ​អាច​ទារក​ញ៉ាំ​ស៊ុត​បាន​ ពេល​គេ​មាន​អាយុ​ ១២​ខែ​ ហើយ​ស៊ុត​លឿង​អាច​ឱ្យ​គេ​ញ៉ាំ​បាន​ ពេល​គេ​មាន​អាយុ​ ៩​ខែ​។

តើ​អ្នក​គួរ​ងូតទឹក​ឱ្យ​កូន​ប៉ុន្មាន​ដង​?

អ្នក​ត្រូវ​ងូតទឹក​ឱ្យ​កូន​ជារៀងរាល់ថ្ងៃ​។​ ទឹក​គួរ​តែ​ក្តៅ​អ៊ុន​ៗ​។​ អ្នក​គួរ​ប្រើ​ប្រេង​ល្ហុង​ ឬ​ប្រេង​បាដាមម៉ាស្សា​ឱ្យ​កូន​ ព្រោះ​វា​អាច​ជួយ​ឱ្យ​ឆ្អឹង​កូន​រឹងមាំ​ និង​ស្បែក​ម៉ត់​រលោង​។

តើ​អ្នក​អាច​ជួយ​ឱ្យ​កូន​ឈរ​ដោយ​វិធី​ណា​?

បន្ទាប់ពី​កូន​ចាប់ផ្តើម​ប្រឹង​វារ​ អ្នក​នឹង​ឆាប់​បាន​ឃើញ​គេ​តោង​ឈរ​។​ នៅ​ដំណាក់កាល​ចាប់ផ្តើម​ដំបូង ជួយ​កូន​អ្នក​ឱ្យ​ដើរ​ ហើយ​ពេល​ដែល​ជើង​គេ​រឹង​ល្អ​ហើយ​ គេ​នឹង​ដើរ​ដោយ​ខ្លួន​ឯង​។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់