Active Sport

វិធីធ្វើត្រីចៀនបន្លែជូអែម


ចុះផ្សាយ៖ ថ្ងៃទី ១៧ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ០៩:៣៩នាទី

ថ្ងៃនេះយើង​សូម​បង្ហាញ​នូវ​វិធី​ធ្វើ​​ម្ហូបមួយ​មុខ​ទៀត​ដល់ស្ត្រី​មេ​​ផ្ទះគ្រប់រូប ដែល​ម្ហូ​ប​នេះ​មាន​​ឈ្មោះ​ថា ​ត្រី​ចៀនបន្លែ​ជូ​អែម។ នេះ​ជា​អហារ​មួយ​ប្រ​ភេទ​ដែល​មាន​រស់​ជាតិ​ជូ​អែម ព្រោះការ​ធ្វើ​ម្ហូប​នេះ​ត្រូវ​ផ្សំ​ឡើង​ពី​គ្រឿង​ផ្សំជាច្រើន​ រួម​ទាំង​បន្លែផង​ដែរ។

គ្រឿងផ្សំ៖

  • ចំនួនត្រីសមល្មមនឹងតម្រូវការរបស់អ្នក
  • ទឹកត្រីមួយស្លាព្រា
  • ម្ទេះប្លោកមួយផ្លែ
  • ប៉េងប៉ោះទុំមួយផ្លែ
  • ដំឡូងបារាំងមួយដុំ
  • ការ៉ុតមួយផ្លែ
  • ម្ជូរអំពិលទុំមួយស្លាព្រា
  • អំបិលមួយស្លាព្រាកាហ្វេ
  • ស្ករសពីរស្លាព្រាកាហ្វេ
  • ប៊ីចេងមួយស្លាព្រាកាហ្វេ
  • ប្រេងឆាមួយស្លាព្រា

វិធីធ្វើ៖

  1. ធ្វើត្រី រួចលាងទឹកឱ្យស្អាត បន្ទាប់មក​យកត្រី​ទៅ​ចៀន​ឱ្យគ្រាម​ដួស​ដាក់ចាន​ទុក​មួយ​ដាច់​ដោយ​ឡែក។
  2. ម្ទេះ​ប្លោក​ពុះ​ជា​ពីរ​ឆ្គៀល​យក​សរសៃ និង​គ្រាប់​លាង​ទឹក​ឱ្យស្អាត ដើម្បី​កុំ​ឱ្យហិរ​ពេក បន្ទាប់​មក​ធ្វើ​ការ​ជិត​វា​ជា​បញ្ឆិតៗ។ដំឡូង​បារាំង​កោស​សំបក​ឱ្យស្អាត បន្ទាប់​មក​គាស់​វា​ជា​ដុំៗ​តូច។ ការ៉ុត​ត្រូវ​ជិត​សំបក និង​លាង​ទឹក​ឱ្យ
    ​ស្អាត​ចិត​បញ្ឆិតៗ។ ធ្វើ​ការ​លាង​ប៉េង​ប៉ោះ​ឱ្យ​ស្អាត បន្ទាប់​មក​ចិត​វា​ជា​រាង​បញ្ឆិតៗ។
  3. លាយ​ទឹក​ម្ជូរ​ជា​មួយ និង​អំបិល, ស្ករស, ប៊ី​ចេង​កូរ​ចូល​គ្នា​ឱ្យ​សព្វ​ទុក​មួយ​ឡែក​សិន។
  4. ដាក់ខ្លាញ់ឱ្យក្តៅ បន្ទាប់មក​ចាក់បន្លែ​ចូល​ឆា​ត្រឡប់​ឱ្យឆ្អិន​បន្លែ បន្ទាប់មក​ចាក់​ទឹក​ម្ជូរ​ចូល​ឆា​មួយ​ត្រលប់​ដួស​ស្រោច​ពី​លើ​ត្រី​ដែល​ដួស​ ដាក់​ចាន​ជា​ការ​ស្រេច។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់