Graphic

បើ​ចង់​ឲ្យ​កូន​មាន​សុខភាព​ល្អស្ត្រី​គ្រប់រូបគួរ​ធ្វើរឿងទាំងនេះ​មុនពេល​មាន​ផ្ទៃពោះ​


ចុះផ្សាយ៖ ថ្ងៃទី ២០ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៥:១៦នាទី

អ្នក​ចង់បាន​កូន​ដែលមាន​សុខភាពល្អ​ ដូច្នេះ​ការរៀបចំ​ខ្លួន​មុនពេល​មាន​ផ្ទៃពោះ​ មិន​គួរ​រង់ចាំ​រហូតដល់​ពេល​មាន​កូន​នោះ​ទេ​ តែ​វា​គួរតែ​ចាប់ផ្តើម​មុនពេល​អ្នក​មាន​ផ្ទៃពោះ​។​ អ្នកជំនាញ​ផ្នែក​រោគស្ត្រី​នៅក្នុង​សៀវភៅ​នឹង​ណែនាំ​អ្នក​ពី​វិធី​ចាប់ផ្តើម​ មុនពេល​មាន​កូន​ ដើម្បី​ឱ្យ​ជឿជាក់​ថា​ កូន​មាន​សុខភាព​ពេញបរិបូរណ៍​។

ខាងក្រោម​នេះ​ជា​វិធី​មួយចំនួន​សម្រាប់​ត្រៀមខ្លួន​មាន​ផ្ទៃពោះ​ចំនួន​ ៩​ខែ​ ១០​ថ្ងៃ​៖

ទទួលទាន​អាហារ​មាន​អនាម័យ៖ ពេល​មាន​ផ្ទៃពោះ​ មិនមែន​ជា​ពេល​អ្នក​ត្រូវ​ញ៉ាំ​អាហារ​តាម​ផ្លូវ​ មិន​ថា​អ្នក​ចូលចិត្ត​វា​ប៉ុណ្ណា​ទេ​។​ រឿង​ទី​ ១​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ ញ៉ាំ​អាហារ​ដែលមាន​អនាម័យ​។​ អ្នក​ញ៉ាំ​អាហារ​ជំនួយ​សុខភាព​កាន់តែ​ច្រើន​ សុខភាព​កូន​របស់​អ្នក​កាន់តែ​ប្រសើរ​។​

អ្នក​អាច​ទទួលទាន​បន្លែ​ស្រស់​ និង​ផ្លែឈើ​។​ ការសិក្សា​បាន​និយាយថា​ ការ​ទទួលទាន​អាហារ​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​ និង​ជាតិខ្លាញ់​ទាប​ នឹង​ជួយ​បង្កើន​ឱកាស​ដល់​ការ​មាន​កូន​។​

រក្សា​ទម្ងន់​របស់​អ្នក៖ ការសិក្សា​បាន​បង្ហាញថា​ ការរក្សា​ទម្ងន់​បានល្អ​មាន​ប្រយោជន៍បំផុត​នៅពេល​មាន​ផ្ទៃពោះ​។​ ស្ត្រី​ទម្ងន់​ស្រាល​ ឬ​ធ្ងន់​បញ្ចេញ​អូវុល​បាន​តិច​ ជាឧទាហរណ៍​៖ ពួកនាង​មិនបាន​បញ្ចេញ​អូវល​ជារៀងរាល់ខែ​ ពេល​មក​រដូវ​ម្តងៗ​។​ នេះ​អាច​ជា​មូលហេតុ​ធ្វើឱ្យ​ស្ត្រី​គ្មានកូន​។​ ដូច្នេះ​អ្វី​ដែល​សំខាន់​ត្រូវ​រក្សា​ទម្ងន់​របស់​អ្នក​ឱ្យបាន​ល្អ​ ងាយស្រួល​នឹង​មាន​កូន​។

កាត់បន្ថយ​ការប៉ះពាល់​ជាតិពុល៖ ផ្សែង​បារី​, ការលើស​ជាតិស្ករ​, ឧស្ម័ន​ពុល​, សារធាតុ​គីមី​…ដែល​អ្នក​ទើបនឹង​ជួបប្រទះ​ គួរតែ​បញ្ឈប់​ការ​ប៉ះពាល់​វា​ទៀត​។​ ការប៉ះ​នឹង​ជាតិពុល​រាល់ថ្ងៃ​អាច​បណ្តាល​ឱ្យ​កើត​មាន​បញ្ហា​ខួរក្បាល​ និង​ប្រព័ន្ធ​សរសៃប្រសាទ​របស់​កូន​អ្នក​ និង​មិន​ងាយ​ធ្វើឱ្យ​អ្នក​មាន​កូន​ឡើយ​។

រក្សា​កម្តៅ​ស្បូន៖ គេ​និយាយថា​ ស្បូនក្តៅ​ ជា​ស្បូន​មាន​គភ៌​។​ អ្នក​អាច​រក្សា​កម្តៅ​ស្បូន​ដោយ​ទទួលទាន​អាហារ​ក្តៅៗ​ដូចជា​ ស៊ុប​សណ្តែកបាយ​ អង្ករសម្រូប​ ឆា​បន្លែ​គ្រប់មុខ​…។​ តែ​គួរ​ឧស្សាហ៍​ទៅ​ប្រឹក្សា​ជាមួយនឹង​វេជ្ជបណ្ឌិត​ ដើម្បី​ទទួល​បាន​ការណែនាំ​ទាក់ទងនឹង​របបអាហារ​។

ទទួលទាន​អាស៊ីតហ្វូឡិច​ឱ្យ​បាន​គ្រប់គ្រាន់៖ អ្នកជំនាញ​ជាច្រើន​ណែនាំ​ឱ្យ​ស្ត្រី​ទទួលទាន​អាស៊ីតហ្វូឡិច​ឱ្យ​បាន​ ៤០០​មីលីក្រាម​យ៉ាងហោចណាស់​ ៣​ខែ​ មុនពេល​មាន​ផ្ទៃពោះ​ ដើម្បី​ការពារ​បញ្ហា​ប្រព័ន្ធ​សរសៃប្រសាទ​របស់​ទារក។​ ប្រសិនបើ​អ្នក​មាន​គម្រោង​ចង់​បាន​កូន​ឆាប់ៗ​ មិន​ច្រើនជាង​ ៦​ខែ​ អ្នក​គួរ​ញ៉ាំ​ថ្នាំ​អាស៊ីតហ្វូឡិច​ចាប់ពី​ថ្ងៃនេះ​ ឬ​ថ្ងៃស្អែក​ទៅ​។​

បំបាត់​ភាពតានតឹង៖ មូលហេតុ​ធ្វើឱ្យ​ស្ត្រី​ពិបាក​មាន​កូន​គឺ​ បញ្ហា​តានតឹង​ ដែល​បង្កើន​កម្រិត​ករទីសូល​ ដូច្នេះ​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការបញ្ចេញ​អូវុល​ ចំណង់​ផ្លូវភេទ​ និង​ទឹកកាម​អន់​ថយចុះ​។​ មិន​តែប៉ុណ្ណោះ​ ភាពតានតឹង​ក៏​អាច​រារាំង​ដល់​លំហូរឈាម​។​ អ្នក​អាច​បំបាត់​ភាពតានតឹង​បាន​ដោយ​អនុវត្ត​ការធ្វើលំហាត់​យូហ្គា​ ម៉ាស្សា​ និង​ធ្វើ​លំហាត់ប្រាណ​…។

សុទិដ្ឋិនិយម៖ ការគិត​ច្រើន​ពី​បញ្ហា​ការមាន​ផ្ទៃពោះ​ខ្លាំងពេក​នឹង​ធ្វើឱ្យ​អ្នក​ឆាប់​ចាស់​ ឬ​ខ្សោយ​ ហើយ​គំនិត​បែបនេះ​ធ្វើឱ្យ​អ្នក​ខ្លាច​ ពិបាកនឹង​មាន​កូន​។​ ត្រូវ​ចាំថា​ ចិត្ត​របស់​អ្នក​មាន​អំណាច​ និង​មាន​សមត្ថភាព​នាំ​រាងកាយ​ទៅរក​អ្វី​ដែល​អ្នក​ចង់បាន​។

ចាក់​ម្ជុល​វេជ្ជសាស្ត្រ៖ ចាក់​ម្ជុល​វេជ្ជសាស្ត្រ​ដើម្បី​បង្កើន​ការបញ្ចេញអូវុល​ ដូច្នេះ​អ្នក​ផលិត​អូវុល​បានល្អ​ ទប់ទល់នឹង​អរម៉ូន​ បង្កើន​លំហូរឈាម​ដល់​ស្បូន​ ធ្វើឱ្យ​ស្រទាប់​ស្បូន​កាន់តែ​ក្រាស់ឡើង​ បង្កើន​ឱកាស​ដល់​ការមានកូន​ និង​ធ្វើឱ្យ​អ្នក​បាន​ធូរស្បើយ​ពី​ភាពតានតឹង​។

មើលថែខ្លួន៖ ម្តាយ​ត្រូវ​ចេះ​មើលថែ​ខ្លួនឯង​ឱ្យ​បានល្អ​ នៅពេល​មាន​ផ្ទៃពោះ​ ដើម្បី​ផលប្រយោជន៍​កូន​។​ ប៉ុន្តែ​ អ្នក​ត្រូវ​ចាប់ផ្តើម​មើលថែ​ខ្លួនឯង​ មុនពេល​មាន​កូន​។​ នេះ​ជា​ភាព​ជោគជ័យ​ចំពោះ​ការ​ត្រៀមខ្លួន​នឹង​មាន​ផ្ទៃពោះ​។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់