Graphic

បច្ចេកទេសចិញ្ចឹម​មាន់បាន​ផល​ច្រើន​តែ​ចំណាយ​តិចតាមបែបធម្មជាតិ


ចុះផ្សាយ៖ ថ្ងៃទី ២១ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១០:១០នាទី

បច្ចេកទេសចិញ្ចឹម​មាន់តាមបែបធម្មជាតិបាន​ផល​ច្រើន​តែ​ចំណាយ​តិចវាមិនពិបាកទេអ្នកទាំងអស់គ្នាគ្រាន់តែគិតគូរទៅលើការរៀបចំទ្រុង និងការផ្តល់ចំណី ២ចំនុចនេះនឹងធ្វើឲ្យអ្នកទាំងអស់គ្នាទទួលបានផលជាក់ជាមិនខាន។

ការរៀបចំ​ទ្រុង​៖

  • រៀបចំទ្រុង​ទំហំ​២​ម៉ែត្រការ៉េ និង​ព័ទ្ធ​របង​ទំហំ ១០​ម៉ែត្រការ៉េ
  • នៅ​ក្នុង​ទ្រុងមាន់ រៀបចំ​ឲ្យ​មាន​ជា​ស្នូក​ទឹក និង​ស្នូក​ចំណី សម្រាប់​ដាក់​ឲ្យ​មាន់​ស៊ីជា​ប្រចាំ។

ការផ្តល់ចំណីមាន់៖

  • មាន​កន្ទក់ អង្ករ ​និង​ត្រកួន ផ្ទី ពោត ក្នុង​កម្រិត​ស្មើគ្នា។
  • ចំណី​ទាំងនេះ យើងត្រូវ​ដាក់​ក្នុង​ស្នូក​ចោល​ជា​ប្រចាំ​ឲ្យ​មាន់​ស៊ី ហើយត្រូវ​ឧស្សាហ៍​ផ្ដល់​កណ្ដៀរ​ឲ្យ​វា​ស៊ី​ដែរ ។
  • ចំណែក​ក្នុង​ស្នូក​ទឹក យើងត្រូវ​ដំ​គល់​ស្លឹកគ្រៃ​ដាក់​ត្រាំ​ក្នុង​ទឹកជា​ប្រ​ប្រចាំ​ទុក​ឲ្យ​មាន់​ផឹក (​គល់​ស្លឹកគ្រៃ​១​ថ្ងៃ​ដូរ​ម្ដង)  គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន់​មាន​ជំងឺ។
  • នៅ​ក្នុង​របង​ទីធ្លា​ចិញ្ចឹម​មាន់ ត្រូវជីករណ្ដៅ​ចំនួន​១​ទៅ​២​រណ្ដៅ​ ដែលក្នុង​រណ្ដៅ ដាក់​ស្លឹកឈើ សំរាម ហើយ​ស្រោច​ទឹកជា​ប្រចាំ ដើម្បី​ឲ្យ​សត្វល្អិត​កកើត ហើយ​មាន់​អាច​ទៅ​កកាយ​ស៊ី​សត្វល្អិត​នោះ។
  • តាម​រយៈ​ការ​អនុវត្ត​តាម​របៀប​ចិញ្ចឹម​ខាងលើ​គេ​សង្កេត​ឃើញ​ថា កូន​មាន់​របស់​​ដែល​ញាស់​មក​ក្រុង​ទុក​មួយ​អាទិត្យ រួច​ក៏​លែងឱ្យ​ដើរ​ស៊ី​ចំណី​ជាមួយ​មេ​វា។ រយៈពេល​តែ​៣​ខែ​ប៉ុណ្ណោះ វា​កើន​ទម្ងន់​រហូត​ដល់​១,៣​ទៅ​១,៥​គីឡូក្រាម ។
  • ត្រូវដាំត្រកួន ស្លឹកគ្រៃ ផ្ទី សម្រាប់ជាចំណីមាន់។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់