វិធីដាំស្រការនាគក្នុងផើងដើម្បីទទួលបានផលល្អ


ចុះផ្សាយ៖ ថ្ងៃទី ២១ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១០:៤០នាទី

ស្រការនាគ​ជា​ផ្លែ​ឈើ​ដែល​មាន​រស់ជាតិ​ឆ្ងាញ់​ ​និង​មាន​ផល​ប្រយោជន៌​ជា​ច្រើន​សម្រាប់​សុខភាព​ដូចនេះអត្ថបទនេះយើងនឹងប្រាប់អ្នកពីវិធីដើម្បីដាំ​ស្រការនាគក្នុងផើងឲ្យទទួលបានផលល្អយើងត្រូវការស្វែងយល់ពី សម្ភារៈ វិធីផ្សាំកូន វិធីដាំ និងវិធីថែទាំមួយចំនួនដែលមានដូចខាងក្រោម៖

សម្ភារៈត្រូវមាន៖

  • ផើងដែលមានទំហំមាត់ប្រមាណ៦តឹក ជម្រៅ៦តឹក
  • ស្រកីដូងម៉ដ្ឋ អង្កាមដុត
  • ដីមមោគ
  • ខ្សែសម្រាប់ចង។

វិធីផ្សាំកូន៖

  • ត្រូវមាន លាមកសត្វស្ងូត២០% ដីស្រទាប់លើ២០% ដីខ្សាច់៤០% ធ្បូងអង្កាម២០%ភាគ ទឹកជីកំប៉ុស
  • លាយវត្ដុធាតុដើមបញ្ជូលគ្នាឲ្យសព្វ រួចដាក់រៀបចំជាថ្នាលមួយ ឬដាក់ថង់បណ្តុះ ហើយលាយទឹកជីកំប៉ុស ជាមួយទឹកធម្មតា ស្រោចឲ្យមានសំណើម៧០% ហើយគ្របឲ្យជិត ៣ថ្ងៃក្រោយស្រោចទឹកជីរួចត្រឡប់ម្តងទៀត ដើម្បីឲ្យល្បាយឆាប់កាច់បញ្ជូលគ្នានៃវត្ថុធាតុដើម
  • កាត់ដើមស្រកានាគប្រវែងប្រមាណ២តឹក ចងភ្ជាប់គ្នាហើយទុករយៈពេល១ថ្ងៃ ចិតសំបកនៅផ្នែកខាងក្រោមប្រមាណ២សង់ម៉ែត ដោយទុកស្នូលកណ្តាល ចងភ្ជាប់គ្នាហើយទុករយៈពេល១ថ្ងៃ រួចយកវាទៅដាក់ដោតចូលក្នុងថ្នាលផ្សាំនិងស្រោចទឹកមួយថ្ងៃម្ដង
  • ត្រូវធ្វើរោងនៅកន្លែងមានពន្លឺគ្រប់គ្រាន់ក្រោមម្លប់ដើម្បីផ្សាំកូន មិនត្រូវឲ្យមានកំដៅថ្ងៃខ្លាំងនោះទេ។

វិធីដាំ៖

  • ចោះរន្ធនៅបាតផើងដើម្បីកុំឲ្យវាដក់ជាំទឹក
  • លាយដីមមោគ៦០% ស្រកីដូង២០% អង្កាមដុត២០% ដាក់ក្នុងផើង
  • យកពូជដើមស្រការនាគមកដាក់ដាំនៅកណ្តាលផើងជ្រៅប្រមាណកន្លះតឹក រួចដោតបង្គោលចងផ្អោបដើមវាកុំឲ្យដួល និងឲ្យវាតោងផងដែរ។

ការថែទាំ៖

  • បន្ទាប់ពីដាំរួចស្រោចទឹករាល់៣ថ្ងៃម្តង
  • ដាក់ជី 15-15-15 ឬ 16-16-16 ២ស្លាព្រាបាយក្នុង១ផើង រាល់១៥ថ្ងៃម្តង ពេលដាក់ជីរួចត្រូវស្រោចទឹក៣ថ្ងៃជាប់គ្នា
  • ដាក់ជីលាមកមាន់ ឬលាមកគោប្រមាណ៣ក្តាប់ដៃរាល់មួយខែម្តង ដោយលាយជាមួយជី 15-15-15 ឬ 8-24-24 ក្នុងបរិមាណ២ស្លាព្រាបាយ
  • នៅពេលដែលវាមានអាយុ ៨ខែទៅ១ឆ្នាំ វានឹងចាប់ផ្តើមមានផ្កា

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់