Graphic

វិធីបំបាត់ក្លិនមាត់ និងបំបាត់ការជ្រីវជ្រួញលើផ្ទៃមុខ​ជាមួយនឹងជីរអង្កាម


ចុះផ្សាយ៖ ថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១១:១៧នាទី

ជីរអង្កាមជារុក្ខជាតិដែលមានប្រយោជន៌ជាច្រើនក្នុងនោះបើសិនជាអ្នកមានបញ្ហាក្លិនមាត់វាក៏អាចជួយបំបាត់បានហើយតថែមទាំងមានគុណសម្បត្តិក្នុងការបំបាត់ការជ្រីវជ្រួញលើផ្ទៃមុខ​បានថែមទៀតផងដែរ។ មិនត្រឹមតែប៉ុននឹងទេវាក៏ជួយសម្រកទម្ងន់ បំបាត់ផ្ដាសសាយ បំបាត់ហើម ឬឆ្អល់ពោះដែរ។

  • បើលោកអ្នក មានបញ្ហាក្លិនមាត់ សូមសាកល្បង ព្យាយាមទំពារ ស្លឹកជីរអង្កាមស្រស់ ប្រមាណជា ២-៣ សន្លឹក នោះខ្យល់ដង្ហើម របស់លោកអ្នក នឹងប្រែជាមានក្លិន ក្រអូបប្រហើរ ភ្លាមៗតែម្ដង។
  • មានសារធាតុជួយឲ្យស្បែកសើមនិងបំបាត់ការជ្រីវជ្រួញ (បុកស្លឹកយកមកលាបលើស្បែកមុខ១៥នាទី រួចលាងចេញនិងទឹកក្តៅឧណ្ហៗ។
  • យកឬសលាងសម្អាត រួចកិនយកទឹកលាយទឹកឃ្មុំបន្តិចលាបក្រោមភ្នែក១៥នាទីសិមលាងចេញ។
  • ជីអង្កាមស្រស់ផ្សំជាតែបៃតង ជួយសម្រក់ទម្ងន់ វាអាចរំលាយសារជាតិទ្រីគ្លីសេរីដដែលមាននៅក្នុងរាងរបស់អ្នក និងដុតបំផ្លាញជាតិការឡូរីបានយ៉ាងច្រើនផងដែរ។
  • ជួយកាត់បន្ថយភាពហត់នឿយដោយសារការ ប្រឹងសម្លឹងអេក្រង់កុំព្យូទ័រយូរពេកទៀតផង។
  • នៅពេលនរណាម្នាក់មានអាការគ្រុន យើងអាចយកជីរអង្កាម មកអោយទំពារដើម្បីជួយបញ្ចេញញើស បំបាត់ផ្ដាសសាយ បំបាត់ហើម ឬឆ្អល់ពោះ និងជួយបណ្ដេញខ្យល់ ក្នុងក្រពះទៀតផង។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់