វិធីការពារជម្ងឺមាន់នៅរដូវវស្សា និងអាកាសធាតុត្រជាក់


ចុះផ្សាយ៖ ថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៣:២១នាទី

ដើម្បីការពារជម្ងឺមាន់នៅរដូវវស្សា ឬពេលដែលមានអាកាសធាតុត្រជាក់ និងភ្លៀងញឹកញាប់អ្នកចិញ្ចឹមមាន់ទាំងអស់អាចធ្វើវិធី និងសមាសធាតុផ្សំដូចខាងក្រោម៖
សមាសធាតុផ្សំ៖

  • ខ្ទឹមស
  • ខ្ញី

វិធីធ្វើ៖

  • ត្រូវយកខ្ទឹមស ៤០% ខ្ញី ៤០% ស្ករត្នោតចំនួន ២០% ។
  • បុកខ្ញីជាមួយខ្ទឹមសឲ្យម៉ដ្ឋហើយ យើងយកមកច្របល់ជាមួយស្ករ ហើយផ្អាប់ទុក ១៥ថ្ងៃ ចាំយើងអាចជាត់យកទឹកវាមកលាយជាមួយទឹក ឬចំណី ដាក់ឲ្យមាន់ស៊ី ដែលយើងអាចធ្វើទុកប្រើការពារពេលខែត្រជាក់។

វិធីលាយ៖

  • លាយទឹកថ្នាំនេះ ១ស្លាបព្រាកាហ្វេ ជាមួយបរិមាណទឹកដែលអាចដាក់ផ្សើមជាមួយចំណីដែលយើងលាយរួច១គីឡូ ស្មានឲ្យតែល្មម សើមៗបានហើយ។
  • ចំពោះការលាយជាមួយទឹកឲ្យវាផឹកវិញគឺដាក់កំរិត ៥% នៃទឹកសរុប។
  • អាចរក្សាទុកកន្លែងស្ងួត និងត្រជាក់ទុកប្រើបានរយៈពេល៣ខែ។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់