Graphic

វិធីសាស្ត្រដើម្បីចិញ្ចឹមទាកាប៉ាឲ្យបានទម្ងន់ប្រមាណ២គីឡូក្រាម


ចុះផ្សាយ៖ ថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៣:៣៥នាទី

ទាការប៉ាជាប្រភេទទាដែលមានការពេញនិយមក្នុងការទទួលទានច្រើន និងមានតម្លៃថ្លៃជាងទាសំពៅ ឬទាកាប។ ដូចនេះបើសិនអ្នកចង់ចិញ្ចឹមទាកាប៉ាយើងនឹងប្រាប់អ្នកនូវរឿងចំនួន ៤ចំនុចដែលមានដូចជា៖

ការជ្រើសរើសពូជ៖ យើងត្រូវជ្រើសរើសពូជនៅក្នុងតំបន់ ដែលមានប្រវត្តិមិនដែលមានផ្ទុកជម្ងឺ មិនត្រូវយកពូជពីតំបន់ផ្សេងដែលអាបណ្តាលឲ្យមានជម្ងឺមកជាមួយរើសយកពូជដែលមានឆ្អឹងធំ និងមាឌធំធ្ងន់ល្អ។

ការរៀបចំកន្លែងចិញ្ចឹម៖

  • ទាកាប៉ាវាមិនសូវលេងត្រាំទឹកច្រើននោះទេ និងកន្លែងដែលទូលាយ
  • សម្រាប់កន្លែងចិញ្ចឹមវាត្រូវមានស្រះមួយ សម្រាប់វាលេង និងជួយឲ្យមានអាកាសធអាតុល្ហើយ និងត្រជាក់
  • ត្រូវព័ទ្ធសំណាញ់ជុះវិញ និងដាំស្លឹកគ្រៃ ត្រកួន និងបន្លែបៃតងមួយចំនួនទៀត ដើម្បីឲ្យវាចឹកស៊ីជាចំណី និងត្រូវមានដើមឈើធំល្មម ឬសង់រោងសម្រាប់វាជ្រកម្លប់

ការផ្តលចំណី៖

ចំណីដែលអាចផ្លល់ឲ្យវាស៊ីមានដូចជា៖

  • កន្ទក់ លាយជាមួយបន្លែហាន់ផ្សេងៗ និងកាកសំណល់ផ្ទះបាយ
  • ហាន់ដើមចេកលាយជាមួយកន្ទក់
  • ស្រូវដុះពន្លក ​
  • ឲ្យចំណីវាស៊ី៣ដងក្នុងមួយថ្ងៃ ដោយក្នុងម្តងយើងឲ្យចំណីមួយមុខក្នុងចំណោមខាងលើលាយជាមួយអំបិលបន្តិចផង គួបន្ថែមចំណីដែលមានលក់នៅទីផ្សារ និងខ្យង ខ្ចៅ លាស គ្រុំ ដើម្បីឲ្យវាឆាប់ធំធាត់រហ័ស

ការថែទា៖

  • ត្រូវយកផេះ ឬកំបោរសទៅបាចនៅកន្លែងចិញ្ចឹម ក្នុង១អាទិត្យម្តង​ ការចាក់វ៉ាក់សាំងការពារជម្ងឺ
  • យលគល់ស្លឹកគ្រៃដំលាយជាមួយទឹកឲ្យវាផឹកការពារជម្ងឺផ្តាសាយ
  • បើមានឃើញថាមានទាណាឈឺយើងត្រូវយកវាចេញទៅព្យាបាលដើម្បីកុំឲ្យឆ្លងដល់ទាដ៏ទៃ
  • រយៈពេល៦ខែយើងអាចចាប់វាលក់បានដែលទាមួយមានទម្ងន់ប្រមាណ២គីឡូក្រាម ហើយក្នុង១គីឡូលក់បានប្រមាណជាង២០០០០រៀល

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់