ជឿទេមានវិធីមិនប្រើដីតែអាចដាំត្រកួនធម្មជាតិបាន


ចុះផ្សាយ៖ ថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៧:០១នាទី

ដំណាំត្រកួនជាដំណាំដែលមានជាតិដែកហើយត្រកួននេះដែរគេច្រើនយកទៅធ្វើម្ហូបដែលមានដូចជា ឆា ម្ចូរជាដើម។ ត្រកួនមិនមែនជាដំណាំដែលពិបាកដាំនោះទេគ្រាន់ថាត្រកួនវាមានច្រើនប្រភេទដែលខ្មែរយើងតែងហៅថា ត្រកួនចិន ត្រកួនស្រែ និងត្រកួនឈ្លក់ទឹកជាដើម។ ខាងក្រោមនេះយើងនឹងប្រាប់អ្នកពីវិធីដាំត្រកួនធម្មជាតិដោយមិនប្រើប្រាស់ដីតើអ្នកទាំងអស់គ្នាជឿទេថាពិតជាអាចដាំបានពិតមែន តោះសូមអានទាំងអស់គ្នា។

សម្ភារៈត្រូវមាន៖

  • កញ្ច្រែងដែលមានកម្ពស់ប្រមាណ១តឹក
  • ផើង ធុង ឬកេសស្នោរដែលអាចដាក់កញ្ច្រែងចូលលបាន​កម្ពស់ប្រមាណ៣តឹក
  • អេប៉ុង សម្រាប់ដាក់ដាំគ្រាប់ត្រកួន ឬអាចប្រើស្រកីដូងចិញ្ច្រាំឲ្យតូចបន្តិចជំនួសក៏បាន
  • ទឹកស្អាត
  • គ្រាប់ត្រកួន

វិធីលាយទឹកជី៖

  • យកជីលាមកប្រចៀវកន្លះគីឡូលាយជាមួយទឹក២០លីត្រ កូរឲ្យសព្វរួចយកហាលថ្ងៃ៣ថ្ងៃ
  • យកទឹកនេះ១លីត្រលាយជាមួយទឹក១០លីត្រសម្រាប់ដាំ

វិធីដាំ៖

  • ត្រាំគ្រាប់ត្រកួនរយៈពេល១យប់
  • ដាក់អេប៉ុង ឬស្រកីដូងក្នុងក្នុងកញ្ច្រែង រួចពង្រាយគ្រាប់ត្រកួនលើនោះ
  • ដាក់ក្នុងកញ្ច្រែងចូលទៅក្នុងធុង ឬកេសស្នោរ ដោយដាក់វត្ថុសម្រាប់ទ្រកម្ពស់១តឹកទុកចន្លោះដាក់ទឹក រួចចាក់ទឹកចូលឲ្យលិចត្រឹមគ្រាប់របស់វា ហើយត្រូវដាំនៅកន្លងដែលមានពន្លឺគ្រប់គ្រាន់
  • រយៈពេល ២-៣ថ្ងៃក្រោយមកវានឹងចាប់ផ្តើមដុះ
  • រយៈពេលប្រមាណ២-៣សប្តាហ៍យើងអាចយកវាមកធ្វើជាបន្លែបានហើយ នោះលោកអ្នកនឹងទទួលបានបន្លែធម្មជាតិគ្មានជាតិគ្មានជាតិគីមីសម្រាប់ទទួលទាន

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់