Graphic

ចង់ឲ្យមាន់មានស៊ុតច្រើន​ និងគុណភាពល្អ​សូមសាកវិធីផ្សំចំណីមាន់ពីធម្មជាតិនេះ


ចុះផ្សាយ៖ ថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៣:៣៨នាទី

តើអ្នកចង់ឲ្យមាន់មានស៊ុតច្រើន​ និងគុណភាពល្អ​ដែរឬទេ? យើងនឹងប្រាប់អ្នកទាំងអស់គ្នានូវវិធីដើម្បីផ្សំចំណីមាន់ពីធម្មជាតិដែលអ្នកត្រូវដឹងនូវធាតុផ្សំ វិធីធ្វើ និងវិធីប្រើដែលមានដូចជា។

ធាតុផ្សំ៖

  • ដើមចេកខ្ចីល្មម ៣០គីឡូក្រាម
  • កន្ទក់ ៣០គីឡូក្រាម
  • ស្ករត្នោត ១គីឡូក្រាម
  • កំទេចចុងអង្ករ ១គីឡូក្រាម
  • ដីក្រហម ២គីឡូក្រាម
  • អំបិល ២ស្លាព្រាបាយ
  • លាមកគោស្ងួត ៤គីឡូក្រាម

វិធីធ្វើ៖

  • ហាន់ដើមចេកជាចំណិតតូចៗ កិនបំបែកដីក្រហម និងលាមកគោឲ្យម៉ដ្ឋ
  • លាយធាតុផ្សំទាំងអស់ចូលគ្នាឲ្យសព្វ

វិធីប្រើ៖

ផ្អាប់ល្បាយខាងលើក្នុងធុងគ្របទុករយៈពេល ៥ថ្ងៃ បន្ទាប់មកយើងអាចដាក់ចំណីនេះឲ្យមេមាន់សម្រាប់យកស៊ុតដែលមានអាយុចាប់ពី ៣-៤ ខែក្នុងមួយថ្ងៃ២ដង ដើម្បីឲ្យវាពងបានច្រើន និងមានគុណភាពល្អ។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់