Graphic

វិធីដាំជីអង្កាមក្នុងកញ្ច្រែង


ចុះផ្សាយ៖ ថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៦:២៣នាទី

បើអ្នកមានបំណងចង់ដាំជីអង្កាមតែនៅផ្ទះអ្នកមិនមានទីធ្លាសម្រាប់ដាំគ្រប់គ្រាន់អ្នកអាចជ្រើសរើសនូវវិធីមួយគឺការដាំវានៅក្នុងកញ្ច្រែងវាពិតជាងាយហើយមិនចំណាយច្រើននិងពិបាកក្នុងការថែទាំនោះទេព្រោះថាអ្នកអាចដាក់វានៅក្បែរៗខ្លួនអ្នកបានដោយពុំចាំបាច់ពិបាកដើរទៅស្រោចទឹកនោះទេ។ តោះសូមអាចនូវវិធីដាំជីអង្កាមក្នុងកញ្ច្រែងទាំងអស់គ្នា។

 វិធីធ្វើ៖

  • ជ្រើសយកខ្នែងដែលល្អ
  • បេះស្លឹកចេញខ្លះ ទុកត្រឹម៣-៤ស្លឹក ដើម្បីកាត់បន្ថយការខ្សោះជាតិទឹកនៃជីអង្កាមនេះ
  • រៀបចំថាសមួយដែលមានរន្ធតំរៀបជាជួរសម្រាប់ដាំ រួចដាក់ក្នុងកញ្រ្ចែងមួយ
  • យកកំទេចថ្មពណ៌ស លាយជាមួយកំទេចថ្មភ្នំភ្លើង (ឬអាចសាកល្បងលាយជាមួយខ្សាច់គ្រាប់ធំ) ដាក់ក្នុងរន្ធនោះត្រឹមជាងពាក់កណ្តាលបន្តិច
  • ប្រើចន្ទាសចាប់ដើមជីអង្កាមដាក់ដាំក្នុងរន្ធ កុំអោយវាជំា ឬបាក់ខូច
  • ពេលដាំបានគ្រប់រន្ធហើយ យកវាទៅដាក់ក្នុងថាស ឬអាងដែលធំជាងហើយចាក់ទឹកចូលអោយបានត្រឹមពាក់កណ្តាលរន្ធដែលដាំនោះ ជ្រើសរើសយកកន្លែងដែលមានពន្លឺថ្ងៃតិចៗ
  • រង់ចាំរយៈពេល ៧-១០ថ្ងៃ ឬសង្កេតមើលជីអង្កាមថាវាលាស់ត្រួយហើយទើបដាក់ជី
  • រយៈពេល ៣-៤អាទិត្យ វានឹងលូតលាស់ឡើងពេញកញ្ច្រែង ទើបយើងអាចកាត់យកទៅលក់ ឬញុំបានដូចដែលអ្នកចូលចិត្ត

វិធីធ្វើទឹកជី៖

  • យកលាមកប្រចៀវ១គីឡូក្រាមលាយជាមួយទឹក២០លីត្រ កូរឲ្យសព្វរួចយកទៅហាលថ្ងៃ៣ថ្ងៃ
  • បន្ទាប់មកយកទឹកជីខាងលើលាយជាមួយទឹក២០លីត្រសម្រាប់ការដាំ

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់