វិធីងាយៗដើម្បីដាំបន្លែ ៤មុខនៅតាមផ្ទះរបស់អ្នក


ចុះផ្សាយ៖ ថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ២៣:០៨នាទី

តើអ្នកចង់ដាំស្ពែ ម្នាស់ ខ្ទឹមបារាំង និងខ្ទឹមនៅផ្ទះរបស់អ្នកមែនទេ? តោះពេលនេះយើងនឹងរៀបរាប់ពីវិធីងាយៗមួយចំនួនដែលយើងអាចដាំបន្លែនៅតាមផ្ទះបាន។ នៅចាំអីទៀតសូមអនុវត្តន៌ទាំងអស់គ្នានូវវិធីដាំដែលមានដូចជា៖

វិធីដាំស្ពៃ ឬជី៖ កាត់យកផ្នែកគល់របស់ស្ពៃ ឬជី យកមកដាក់ក្នុងចានមួយដែលមានទឹកកន្លះ យកវាទៅដាក់នៅកន្លែងដែលមានពន្លឺថ្ងៃល្មម រួចត្រូវផ្លាស់ប្តូរទឹករាល់៣ថ្ងៃម្តង មួយអាទិត្យក្រោយមកវានឹងចាប់ផ្តើមមានឬសហើយយើងអាចយកវាទៅដាំបាន។

វិធីដាំម្នាស់៖ កាត់យកចុងម្នាស់ ប្រើឈើចាកធ្មេញ២ដោតសងខាង ដាក់នៅមាត់កែវ រួចចាក់ទឹកជិតពេញកែវលៃយ៉ាងណាឲ្យទឹកប៉ះគល់របស់វា២ស.ម យកវាទៅដាក់នៅកន្លែងដែលមានពន្លឺថ្ងៃល្មម នៅពេលដែលវាចេញឬសបានច្រើនបន្តិចយើងអាចយកវាទៅដាំបាន។

វិធីដាំខ្ទឹមបារាំង៖ យើងអាចយកមើមរបស់វាដាក់ដាំផ្ទាល់នឹងដី ដាក់នៅកន្លែងដែលមានពន្លឺថ្ងៃគ្របគ្រាន់ និងត្រូវស្រោចទឹកជាប្រចាំផងដែរនោះយើងនឹងឆាប់បានផល។

វិធីដាំខ្ទឹមស្លឹក៖ យើងអាចកាត់យកផ្នែកគល់របស់ខ្ទឹមស្លឹកប្រវែងជិត១តឹក មកតំរៀបវាក្នុងកែវ រួចចាក់ទឹកត្រឹមពាក់កណ្តាលដើមរបស់វា ត្រូវប្តូរទឹករាល់២ថ្ងៃម្តង ៣-៥ថ្ងៃក្រោយមកវានឹងមានដុះឬសថ្មី ហើយយើងអាចយកវាទៅដាំបាន។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់