Active Sport

ផលប្រយោជន៍ដើមពុកមាត់ឆ្មា សម្រាប់ជម្ងឺរលាកទងសួត លើសឈាម ជំម្ងឺក្អួតមានឈាម និងជម្ងឺរាគរ៉ាំរៃ


ចុះផ្សាយ៖ ថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ២៣:៣៣នាទី

ដើមពុកមាត់ឆ្មា ជួយព្យាបាលជម្ងឺរលាកទងសួត លើសឈាម  ជំម្ងឺក្អួតមានឈាម និងជម្ងឺរាគរ៉ាំរៃយើនឹងប្រើប្រាស់រុក្ខជាតិទាំងមូល។
កបនឹងជម្ងឺ៖

  • រំលាយស្លេស្ម៏ បំបាត់ក្អក ហត់ ផ្សះ បន្ទន់លាមក រលាកទងសួត រលាកសួត។ កំរិតប្រើ៖ (ស្ងួត) 15g-30gក្នុង១ថ្ងៃ(ស្ងោរផឹក)។
  • ព្យាបាលរាគមួល  និងឈាមច្រមុះ។  កំរិតប្រើ៖ (ស្ងួត) 30g-60g ដាំជាមួយទឹក៤កែវ រួចរំងាស់យកត្រឹម២កែវ ទុកឲ្យត្រជាក់ ផឹក២ដងក្នុងមួយថ្ងៃព្រឹក និងល្ងាច ផឹកវារហូតទទួលបានអារម្មថាធូរស្បើយ។
  • ព្យាបាលការរលាក៖ នៅពេលដែលអ្នកទទួលរងការរលាក អាចយកស្លឹករបស់វាបុកឲ្យម៉ដ្ឋរួចបិតនៅកន្លែងនោះនឹងទទួលបានការសះស្បើយ។
  • ព្យាបាលជម្ងឺស្បែក៖ នៅពេលដែលស្បែករបស់អ្នកមានភាពរមាស់ អាចយកស្លឹករបស់វាបុកឲ្យម៉ដ្ឋរួចបិតនៅកន្លែងនោះនឹងទទួលបានការសះស្បើយ។
  • ការព្យាបាលជំងឺក្អួតមានឈាម៖ កំរិតប្រើ៖ យកស្លឹកស្រស់មួយក្តាប់ដៃ ដាំជាមួយទឹក២កែវ រួចរំងាស់យកត្រឹម១កែវ ទុកឲ្យត្រជាក់ ផឹក២ដងក្នុងមួយថ្ងៃ (ម្តងកន្លះកែវ អាចលាយស្កសរបន្តិចក៏បាន) ព្រឹក និងល្ងាច ផឹកវារហូតទទួលបានអារម្មថាធូរស្បើយ។

អត្ថប្រយោជន៍ជាច្រើនទៀតដូចជា៖

  • គេយកដើមនេះ នឹងស្លឹក ដាំទឹកហូបអាចព្យាបាលជំងឺលើសឈាម បានយ៉ាងពូកែ។
  • ពេលសត្វឆ្មាឈឺ យើងអាចយកយកស្លឹកវាពូតយកទឹកអោយឆ្មាផឹក នឹងបានជាសះស្បើយ។

ប្រភព៖ ឱសថបុរាណខ្មែរ Natural Herbals

ប្រភព៖ inetarticle.com

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់