នាគខ្មែរ និង នាគសាសនា


ចុះផ្សាយ៖ ថ្ងៃទី ១៦ មីនា ឆ្នាំ២០១២ ម៉ោង ១៥:៤៤នាទី

តើចម្លាក់នាគខ្មែរទាំងនេះ ពិតជានាគក្នុងព្រហ្មញ្ញសាសនាមែនឬ?
ហេតុអ្វីបានសត្វយក្ស និង សត្វគ្រុឌតាមធ្វើបានសត្វនាគ មានវត្តមាននៅស្ទើរតែគ្រប់ប្រាសាទខ្មែរ គ្រប់សម័យកាលបែបនេះ? មិនថាប្រាសាទនោះសង់ឡើងដើម្បីឧទ្ទិសដល់ព្រះណា ឬ ញាតិវង្សណា តែងតែមានរូប យក្ស គ្រុឌ នាគជានិច្ច។

នាគក្នុងព្រហ្មញ្ញសាសនា៖
នាគក្បាល៣(នាគកល្យៈ) ជានាគតំណាងឲ្យសភាវៈអាក្រក់ ក្នុងរឿងមហាភារតៈ នាគក្បាល៥(នាគអនន្ត) ជាគ្រែផ្ទុំរបស់ព្រះនារាយ៍ និងនាគក្បាល៩(នាគវ៉ាសុគីឬពាសស្រកី ឬសេសៈ) ជានាគដែលពួកទេវតា និងអសូរៈយកធ្វើជាខ្សែពួរដើម្បីកូរសមុទ្រទឹកដោះ ។ នៅក្នុងពុទ្ធសាសនា មាននាគក្បាល៧(នាគមុជ្ជលិន្ទ) ដែលប្រក់ការពារព្រះសាមាសម្ពុទ្ធ ពេលទ្រង់សមាធិ ពីភ្លៀង ខ្យល់ និងថ្ងៃ ចំណែកឯនាគក្បាល១វិញ ច្រើនប្រើលម្អលើគ្រឿងអលង្កា ។

នាគខ្មែរ៖
នាគក្បាល១តំណាង បឋមក្សត្រ (មាតាធិបតេយ្យ នាងនាគ)។
នាគក្បាល៣តំណាង ចំណង៣ប្រការ (ប្ដី ខ្លួនឯង កូន)។
នាគក្បាល៥តំណាង បញ្ចខន្ធ (រូប វេទនា សញ្ញា សង្ខារ និង វិញ្ញាណ)។
នាគក្បាល៧តំណាង មួយសប្ដាហ៍ (ច័ន្ទ អង្គារ ពុធ ……អាទិត្យ)។
នាគក្បាល៩តំណាង លោកុត្តរធម៌ (មគ្គបួន ផលបួន និង និព្វានមួយ)។

ធាតុពិតនាគ គ្រាន់តែជានិមិត្តរូបនៃបឋមក្សត្រខ្មែរ មាតាធិបតេយ្យ ឬ ហៅថានាងនាគ ក្នុងអត្ថបទរឿងព្រះថោងនាងនាគ។

រូបភាពដកស្រង់ពី chanbokeo

 

 

រៀបរៀងដោយ បងសុខ គឹមហេង

Loading…


ចំណាត់ក្រុម៖
មតិយោបល់