Graphic

វិធីលាងសម្អាតបន្លែកម្ចាត់សារជាតិពុល និងបង្កមហារីក


ចុះផ្សាយ៖ ថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៦:១៧នាទី

អ្នកទាំងអស់គ្នាពិតជាមិនគួរមើលរំលងនូវវិធីលាងសម្អាតបន្លែដើម្បីកម្ចាត់សាជាតិពុល និងបង្កមហារីកនោះទេ។  ដូចនេះអ្នកទាំងអស់គ្នាអាចសាកល្បងនូវវិធីដែលមានការរៀបរាប់ដូចខាងក្រោម។ តោះសូមធ្វើវាទាំងអស់គ្នាដើម្បីទទួលបានសុខភាពល្អ និងជៀងវាងពីជម្ងឺមហារីក។

  • វិធីមួយក្នុងចំណោមវិធីដ៏សាមញ្ញ ដើម្បីបន្ថយសារៈធាតុពុល គឺត្រាំបន្លែក្នុងទឹកឧណ្ហៗប្រមាណ ១០ នាទី (បន្លែកន្លះគីឡូ ប្រើទឹកប្រមាណ ៥ លីត្រ, សីតុណ្ហភាពពី ៤៣-៥០ អង្សាសេ) រួចលាងឡើងវិញ។ ដោយវិធីនេះ អ្នកអាចបន្ថយដល់ ៥០% បរិមាណជាតិពុល ដោយមិនធ្វើឲ្យបាត់បង់វីតាមីC និង សារជាតិជីវជាតិផ្សេងៗទៀត។​
  • ក្រៅពីវិធីខាងលើ អ្នកគួរលាងបន្លែដោយទឹកត្រជាក់ រួចបន្តត្រាំក្នុងទឹកលាងអង្ករពី ៥ ទៅ ១០ នាទី ។
  • អ្នកវិទ្យាសាស្ត្រឲ្យដឹងថាបរិមាណថ្នាំសម្លាប់សត្វល្អិតក្នុងបន្លែមួយចំនួនដូចជា ត្រសក់, ប៉េងប៉ោះងាយត្រូវបំបែករំដោះដោយពន្លឺព្រះអាទិត្យ។ ដូច្នេះយើងអាចសំដិលបន្លែក្រោមកម្តៅថ្ងៃ ៥ នាទី អាចបន្ថយជាតិពុលនៅក្នុងបន្លែបានមួយចំនួនបានផងដែរ។​
  • ទន្ទឹមនោះ ជាមួយនឹងការលាងសំអាត ៣ ទៅ ៤ ដង ក្រោមរ៉ូប៊ីណេ អ្នកអាចកម្ចាត់ជាតិពុលក្នុងបន្លែដោយវិធីត្រាំវាជាមយយទឹកអំបិល។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់