Graphic

វិធីបណ្តុះកូនចេកឲ្យបានច្រើន និងឆាប់រហ័សបានយកទៅដាំ


ចុះផ្សាយ៖ ថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៦:៥២នាទី

ដើម្បីបណ្តុះកូនចេកឲ្យបានច្រើន និងឆាប់រហ័សបានយកទៅដាំអ្នកត្រូវតែមានចេកដែលល្អ និងយល់ដឹងនូវវិធីធ្វើដែលមានដូចការរៀបរាប់ខាងក្រោម។ តើវិធីបណ្តុះមានអ្វីខ្លះ? តោះសូមសិក្សា នឹងស្វែងយល់ទាំងអស់គ្នា។

តម្រូវការ៖

  • ចេកដែលមានអាយុប្រមាណ៣ខែ
  • កាំបិត និងក្តាសម្រាប់ហាន់, កំបោរស្លាម្លូ, អង្កាមដុតលាយដី និងកំទេចស្លឹកឈើ
  • ថង់ប្លាស្ទិចខ្មៅ ១តឹក x ២តឹក និងត្រូវចោះរន្ធខ្លះផង

វិធីធ្វើ៖

  • ជីកកាត់យកគល់ចេកដែលមានអាយុ៣ខែ ឬលើសនេះបន្តិច រួចពុះវាជា២ចំណែកប៉ុនគ្នា។
  • យកគល់មួយចំហៀងមកពុះជា៣-៤ផ្នែកស្មើរៗគ្នាទៀត (អាស្រ័យទៅទាមទំហំគល់) ដោយចំណែកនីមួយមានទំហំមុខប្រមាណ ៥សង់ទីម៉ែត្រ និងមានពន្លភ្នែកសម្រាប់លូតលាស់។
  • លាយកំបោរស្លាម្លូ១ខាំជាមួយទឹក៥លីត្រ រួចយកគល់ចេកខាងលើយកទៅត្រាំរយៈពេល៥នាទីដើម្បីសម្លាប់មេរោគផ្សិត។
  • យកល្បាយដីខាងលើដាក់ចូលក្នុងថង់ពាក់កណ្តាល រួចដាក់ចំណិតគល់ចេកចូលដោយដាក់ផ្នែកខាងភ្នែករបស់វាមកខាងលើ។
  • បន្ទាប់មកយកល្បាយដីមកលប់ពីលើដល់ពេញថង់ ហើយត្រូវស្រោចទឹករាល់ថ្ងៃរយៈពេល៤៥ថ្ងៃយើងអាចយកកូនវាទៅដាំបានហើយ។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់