ប្រសិតភាពស្លឹកទៀបបារាំងជួយព្យាបាលមហារីក ទឹកនោមផ្អែម ឈឺសន្លាក់ឆ្អឹង និងជម្ងឺរលាកផ្សេងៗ


ចុះផ្សាយ៖ ថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ២២:១១នាទី

អ្នកប្រហែលជាស្គាល់ និងបរិភោគផ្លែទៀបបារាំងហើយតើអ្នកមានដឹងថាវាមានគុណសម្បត្តិច្រើនដែរ ឬទេ? តោះពេលនេះ ខ្ញុំស្រឡាញ់ប្រទេសខ្ញុំ នឹងប្រាប់អ្នកពីគុណប្រយោជន៍នៃស្លឹករបស់វាដែលវាអាចជួយព្យាបាលមហារីក ទឹកនោមផ្អែម និងជម្ងឺមួយចំនួនទៀតផងដែរ។

គ្រឿងផ្សំ៖

  • ស្លឹកទៀបបារាំង៤០សន្លឹក (កុំយកស្លឹកចាស់ពេក) និងទឹកស្អាត១លីត្រ
  • យកវាទៅហាលនឹងខ្យល់ឲ្យស្ងួត ព្រោះវាធ្វើឲ្យស្លឹកដែលហាលស្ងួតនោះមានប្រសិទ្ធិភាពថ្នាំកាន់តែប្រសើរឡើងថែមទៀត កុំយកស្លឹកវាទៅហាលនឹងកំដៅថ្ងៃ ឬកំដៅក្នុងចង្ក្រាន្តអគ្គីសនី ពីព្រោះកំដៅខ្លាំងពេកវាធ្វើឲ្យបាត់បង់មេថ្នាំ និងប្រសិទ្ធិភាពរបស់វា។

វិធីធ្វើ៖

  • ដាក់ដាំទឹក១លីត្រឲ្យពុះ
  • ពេលពុះភ្លាមដាក់ស្លឹកទៀបចូល និងបន្ថយភ្លើង រួចរំងាស់រយៈពេល២០នាទី ពណ៌វានឹងក្លាយទៅជាត្នោតចាស់ ឬដូចតែធម្មតា។
  • ទុកវាឲ្យត្រជាក់សិនចាំផឹក តែនេះមានប្រសិទ្ធិភាពត្រឹមរយៈពេល៧-៨ម៉ោង ហើយអាចក្លាសេបាន។
  • ត្រូវផឹកទឹកនេះឲ្យបានជាប់រយៈពេល៣០ថ្ងៃ និងផឹក៣ដងក្នុងមួយថ្ងៃ ម្តង១កែវមុនពេលបាយ ហាមខកខាន តែនេះងាយស្រូបយកនៅពេលក្រពះទទេ។
  • ក្រោយផឹកបាន៣០ថ្ងៃត្រូវទៅឲ្យគ្រូពេទ្យពិនិត្យថាតើជម្ងឺនៅមាន ឬអត់ ហើយប្រសិនបើរោគសញ្ញានៅមានត្រូវនៅបន្តផឹកដដែល។ ប្រសិនបើរោគសញ្ញាបាត់មុនរយៈពេល៣០ថ្ងៃ ត្រូវបន្តផឹកដើម្បីឲ្យប្រាកដថាគ្មានរោគសញ្ញាណាមួយនៅសល់។

សម្រាប់អ្នកដែលចង់ថែទាំសុខភាព៖ អាចផឹក១កែវក្នុង១ថ្ងៃ ៣០នាទីមុនពិសារបាយ ហើយ៥ថ្ងៃក្នុងមួយអាទិត្យ ហើយមិនត្រូវលាយជាមួយតែអ្វីផ្សេងនោះទេអាចធ្វើឲ្យវាឆុងគ្នា។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់