Active Sport

បន្លែ ផ្លែឈើ ៥មុខជួយព្យាបាលជម្ងឺក្រពះតាមបែបធម្មជាតិ


ចុះផ្សាយ៖ ថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ២២:២១នាទី

នេះគឺជាវិធីជួយព្យាបាលជម្ងឺក្រពះតាមបែបធម្មជាតិដែលមានផ្លែឈើ និងបន្លែមួយចំនួនដែលអ្នកមិនពិបាកស្វែងរកនោះទេ។ ខាងក្រោមនេះគឺជាបន្លែ ផ្លែឈើ ទាំង៥មុខនោះដែលអ្នកអាចសាកល្បងបាន។

ត្នោត៖ ជាតិទឹកបានពីស្លឹករបស់វាអាចជួយកាត់បន្ថយការរលាកក្រពះហើយស្លឹករបស់វាស្រស់លាងទឹកឲ្យស្ងាត ដំឲ្យទក់លាយជាមួយទឹកហើយពិសារមួយថ្ងៃ៤-៥កែវ។

ល្ហុង៖ ផ្លែល្ហុងទុំពិសារទាំងគ្រាប់គឺជាថ្នាំដ៏ល្អសម្រាប់គ្រប់រោគក្រពះពោះវៀន។

ជីនាងវង៖ យកឬសរបស់វាមកកិន ឬដំឲ្យទក់លាយជាមួយទឹកហើយពិសារមួយថ្ងៃ៤-៥កែវ។

ជីត្រចៀកជ្រូក៖ ប្របាច់យកស្លឹករបស់វាមកពិសារអាចជួយបំបាត់ការឈឺចាប់ក្នុងពោះបាន។

ក្រូចឆ្មា៖ អ្នកមានបញ្ហារលាកក្រពះអាចយកទឹកក្រូចឆ្មាស្រស់ពីរស្លាព្រាបាយលាយជាមួយទឹកមួយកែវពិសារនឹងជួយកាត់បន្ថយការរលាកក្រពះ។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់