វិធីធ្វើជ្រក់ស្ពៃក្ដោបប្រឆាំងនឹងជំងឺធាត់ ជំងឺមហារីក និងជំងឺបេះដូង


ចុះផ្សាយ៖ ថ្ងៃទី ០១ មីនា ឆ្នាំ២០១៧ ម៉ោង ១១:៥៧នាទី

ស្ពៃក្ដោបជាបន្លែដែលមានគុណប្រយោជន៍ដែលអ្នកមិននឹកស្មាលដល់គុណប្រយោជន៍នោះគឺប្រឆាំងនឹងជំងឺធាត់ ជំងឺមហារីក និងជំងឺបេះដូង។ ខាងក្រោមនេះយើងនឹងប្រាប់អ្នកនូវវិធីធ្វើជ្រក់ស្ពៃក្តោបដើម្បីប្រឆាំងនឹងជំងឺធាត់ ជំងឺមហារីក និងជំងឺបេះដូង។

គ្រឿងផ្សំ៖

  • ស្ពៃក្តោបចំនួន២ធំៗ
  • អំបិល២ស្លាព្រាបាយ

វិធីធ្វើ៖

  • លាងស្ពៃក្តោបឲ្យស្អាតពុះជាពីររួចយកស្នូលវាចេញ
  • ចិតស្ពៃក្តោបជាចំណិតស្តើងៗ រួចច្របាច់លាយជាមួយអំបិលឲ្យសព្វ
  • ដាក់វាចូលក្នុងដបកែវធំមួយរួចសង្កត់ឲ្យហាប់រួចគ្របឲ្យជិត
  • រក្សាវានៅកន្លែងស្ងួត ត្រជាក់ល្មម និងមានអនាម័យ រហូតដល់វាចេញទឹកជោរមក ដែលមានរយៈពេលចាប់ពី១ខែឡើង ឬយូរជាងនេះទៅតាមចំណូលចិត្តរបស់លោកអ្នក
  • អ្នកអាចពិសារវាម្តង១-២ស្លាព្រាបាយ រាល់ពីរថ្ងៃម្តង ហើយត្រូវរក្សាវាទុកក្នុងទូរទឹកកកនៅពេលចាប់ពី៦ខែឡើងទៅ

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់