វិធីបន្សាបពិសខ្អែបខាំ និងខ្យាដំរីទិច


ចុះផ្សាយ៖ ថ្ងៃទី ០២ មីនា ឆ្នាំ២០១៧ ម៉ោង ១០:២៩នាទី

ដើម្បីបន្សាបពិសខ្អែបខាំ និងខ្យាដំរីទិចសូមអ្នកដែលជួបបញ្ហាអនុវត្តតាមវិធីខាងក្រោមនេះ។

វិធីបន្សាបពិសខ្អែបខាំ៖ យើងត្រូវយកក្រណាត់ចងរុំក្បែរកន្លែងមុខរបួសដើម្បីកុំឲ្យពិសបន្តហូរចូលក្នុងបេះដូងរបស់យើង រួចចិតដើមល្ហុងយកជ័ររបស់វាមក បន្តក់ចំមុខកន្លែងដែលវាខាំ ១០នាទី ក្រោយមកនឹងបានធូរស្រាលពីការឈឺចុកចាប់។

វិធីបន្សាបពិសខ្យាដំរីទិច៖ ត្រូវយកប៊ីចេង លាយជាមួយទឹកក្រូចឆ្មា រួចយកសំឡីកប្បាសមកជ្រលក់ល្បាយទឹកនេះ ហើយយកទៅចងរុំបិតលើមុខរបួស ១០នាទី ក្រោយមកនឹងបានធូរស្រាលពីការឈឺចុកចាប់។

វិធីខាងលើអាចជួយសម្រាលពិសភ្លាមៗក្នុងកម្រិតស្រាល និងមធ្យម ក្នុងករណីធ្ងន់ធ្ងរត្រូវប្រញាប់បញ្ជូនអ្នករងគ្រោះទៅមន្ទីពេទ្យជាបន្ទាន់។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់