វិធីចិញ្ចឹមកំពិសក្នុងស្រះប្លាស្ទិច


ចុះផ្សាយ៖ ថ្ងៃទី ០២ មីនា ឆ្នាំ២០១៧ ម៉ោង ១៤:៣០នាទី

បើសិនជាអ្នកចង់ចិញ្ចឹមកំពិសពេលនោះយើងមានវិធីហើយលោកអ្នកអាចចិញ្ចឹមកំពិសបាននៅក្នុងស្រះប្លាស្ទិច។ ដើម្បីចិញ្ចឹមកំពិសក្នុងស្រះប្លាស្ទិចបានអ្នកត្រូវតែធ្វើការរៀបចំស្រះ និងឲ្យចំណីឲ្យបានត្រឹមត្រូវ។ ខាងក្រោមនេះគឺជាវិធីរៀបចំ និងវិធីឲ្យចំណី។

ការរៀបចំស្រះចិញ្ចឹម៖

  • រៀបចំជីកស្រះមានជម្រៅ ៧០សង់ទីម៉ែត្រ ទទឹង ២ម៉ែត្រ និងបណ្តោយ ៨ម៉ែត្រ
  • ដាក់ក្រាលផ្ទាំងប្លាស្ទិច រួចដាក់ល្បាយដីលាយភក់បាតត្រពាំងកំរាស់ប្រមាណ ៨សង់ទីម៉ែត្រ
  • ដាក់បញ្ចូលទឹកទុកកម្ពស់ប្រមាណ ៨សង់ទីម៉ែត្រ ពីមាត់ស្រះ រួចទុកចោលប្រមាណ ៧-១០ថ្ងៃ
  • ដាក់សារាយទឹកសាប និងស្មៅចូលប្រមាណ ៤-៥បាច់
  • ដាក់ចិញ្ចឹមកំពិសមេធំៗប្រមាណ ១០កំពិស និងត្រូវលាយកំពិសឈ្មោលខ្លះផង រយៈពេល៥ថ្ងៃសិន រួចដាក់ចូលស្រះ។

ការឲ្យចំណី៖

  • ស្ងោរពងទាចំនួន២គ្រាប់​  រួចបំបែកវាជាបំណែកតូចៗ ហើយយកទៅក្នុងស្រះជា៣កន្លែង ឲ្យចំណីចំនួន ២-៣ដងក្នុងមួយថ្ងៃ។
  • អាចប្រើចំណីបន្ថែមខ្លះៗដូចជាកាកសំណល់ត្រីសាច់ផ្សេងៗ។
  • បន្ទាប់ពីការឲ្យចំណីបានរយៈពេល១ខែ យើងត្រូវយកពិលចាំងមើលវានៅពេលពយប់ថាវាមានពងឬនៅ។
  • បច្ចេកទេសដែលអាចជួយឲ្យកំពិសឆាប់ពងគឺយើងត្រូវដាក់ឧបករណ៍ដែលអាចធ្វើឲ្យទឹកក្នុងស្រះនោះវិលចុះឡើងរយៈពេលប្រមាណ ១០-២០ នាទីក្នុង១ថ្ងៃ ព្រោះកំពិសវាចូលចិត្តទឹកដែលមានលំហូរ ដែលធ្វើឲ្យវាឆាប់កកើតពង។
  • ដើម្បីឲ្យកំពិសឆាប់ធំធាត់យើងត្រូវលាយទឹក EM ២ស្លាព្រាបាយ ស្ករងូ២ស្លាព្រាបាយ លាយជាមួយទឹក១លីត្ររក្សានៅកន្លែងម្លប់ចំនួន១អាទិត្យ រួចចាក់ចូលស្រះ ដែលវាអាចជួយសម្លាប់មេរោគក្នុងស្រះនោះ ធ្វើឲ្យកំពិសឆាប់ធំធាត់លឿន។
  • កំពិសត្រូវការរយៈពេលប្រមាណ ១ខែជាងទៅ២ខែសម្រាប់ការធំពេញវ័យ ហើយវាត្រូវការរយៈពេលប្រមាណ ៤ខែទើបអាចប្រមូលផលបាន។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់