Graphic

វិធីសាស្ត្រដាំដូងឲ្យបានផ្លែច្រើន និងទឹកមានរសជាតិផ្អែមឆ្ងាញ់


ចុះផ្សាយ៖ ថ្ងៃទី ០៣ មីនា ឆ្នាំ២០១៧ ម៉ោង ១០:៥៧នាទី

ដើម្បីដាំដូងឲ្យបានផ្លែច្រើន និងទឹកមានរសជាតិផ្អែមឆ្ងាញ់សូមអ្នកធ្វើការជ្រើសរើសពេលវេលា និងអនុវត្តទៅតាមវិធីធ្វើដែលមានការរៀបរាប់ដូចខាងក្រោមនេះ។

វិធីធ្វើ៖

  • ជ្រើសរើសយកវេលាធ្វើនៅពេលដែលដូងរបស់យើងចាប់ផ្តើមដាំរួចបាន៦ខែ។
  • ជីករណ្តៅល្មមមួយដែលមានចម្ងាយ១ម៉ែត្រ រួចយកក្រឡមួយកប់ក្នុងរន្ធនោះត្រឹមពាក់កណ្តាល និងត្រូវចោះរន្ធនៅបាតរបស់វាទំហំ ០,៥សង់ទីម៉ែត្រ។
  • ដាក់អំបិលចូលក្នុងក្រឡនោះត្រឹមពាក់កណ្តាល រួចគ្របវាឲ្យជិត ដោយពុំមានចាក់ទឹកចូលនោះទេ។
  • រាល់មួយឆ្នាំម្តងយើងត្រូវបើកគម្របវាមើល និងត្រូវថែមអំបិលផង។
  • អនុវត្តបែនេះនឹងធ្វើឲ្យដូងរបស់យើងមានរសជាតិផ្អែម ហើយផ្លែបានច្រើនទៀតផង។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់