Active Sport

វិធីដាំចេកដោយដាក់គល់ឡើងលើបានកូនមកច្រើន និងមានដើមទាប


ចុះផ្សាយ៖ ថ្ងៃទី ០៥ មីនា ឆ្នាំ២០១៧ ម៉ោង ០៨:០០នាទី

ដើម្បីដាំចេកដោយដាក់គល់ឡើងលើបានកូនមកច្រើន និងមានដើមទាបអ្នកត្រូវមានកូនចេកដែលធំល្មមដែលមានអាយុប្រមាណ ៥ខែហើយត្រូវជីករណ្តៅទំហំ ៣តឹកផងដែរ។ ដូចនេះដើម្បីស្វែងយល់កាន់តែច្បាស់ពីការដាំដុះនេះអ្នកអាចអានពីវិធីធ្វើដែលមានដូចខាងក្រោម។

វិធីដាំគឺ៖

  • ជ្រើសរើសកូនចេកដែលធំល្មមដែលមានអាយុប្រមាណ ៥ខែ
  • កាត់ដើមខាងលើចោលដោយទុកប្រវែងប្រមាណ ៤តឹក ពីគល់របស់វា
  • ជីករណ្តៅទំហំ ៣តឹកx៣តឹកxជម្រៅ៥តឹក
  • ដាក់ជីកំប៉ុស្ត៍ ៥គីឡូក្រាមក្នុង១រណ្តៅ
  • ដាក់ដាំវានៅចន្លោះកណ្តាលនៃរណ្តៅដោយដាក់ចុងចុះក្រោម គល់ឡើងលើរួយកដីលប់
  • ពេលដាំរួចដាក់ចំបើងគ្របជុំវិញគល់របស់វារួចស្រោចទឹក
  • កាដាំបែបនេះគឺធ្វើឲ្យវាចេញកូនបាន២-៣ដើម ដែលធ្វើឲ្យយើងចំណេញបានកូនច្រើន និងបានដើមទាបជាងកាដាំធម្មតា
  • រយៈពេលប្រមាណ៨ខែវានឹងចាប់ផ្តើមឲ្យផល។

អ្នកអាចសាកល្បងដាំតាមវិធីនេះ២ឬ៣ដើមដំបូងសិនប្រសិនបើបានផលល្អទើបយើងដាំឲ្យច្រើនជាងនេះ។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់