Active Sport

វិធីសាស្ត្របំបៅមែកស្វាយដោយប្រើឬស


ចុះផ្សាយ៖ ថ្ងៃទី ០៥ មីនា ឆ្នាំ២០១៧ ម៉ោង ០៨:៣៧នាទី

អត្ថបទនេះយើងនឹងប្រាប់អ្នកទាំងអស់គ្នានូវវិធីសាស្ត្របំបៅមែកស្វាយដោយប្រើឬស។ អត្ថបទមុនៗយើងបាននិយាយពីការផ្សាំពូជស្វាយច្រើនប្រភេទនៅលើដើមតែ១ និងវិធីផ្សាំពូជស្វាយថ្មីនៅលើដើមស្វាយចាស់ តែសម្រាប់អត្ថបទនេះយើងនឹងប្រាប់អ្នកពីវិធីបំបៅមែកស្វាយដោយប្រើឬសវិញម្តង។

សម្ភារៈ៖ កូនកាំបិតស្រួច, ឬសស្វាយ, ដើមស្វាយដែលធ្លាប់ផ្លែមានសុខភាពល្អ និងផ្លែបានច្រើន, ខ្សែប្លាស្ទិចសម្រាប់រុំ, ថង់ដាក់ល្បាយស្រកីដូង លាយជាមួយកំទេចស្លឹករុក្ខជាតិខ្លះ។

វិធីធ្វើ៖

  • ជ្រើសរើសមែនដែលល្អទំហំប្រមាណប៉ុនកដៃ
  • យកកាំបិតចិតសំបកមែកនោះជុំវិញប្រមាណ ៤កន្លែង ដោយចិតយកទំហំធំជាងឬសបន្តិច
  • ចិតឬសសម្រាប់យកមកបំបៅនេះឲ្យបញ្ឆិត និងស្រួចប្រវែងសរុបប្រមាណ ២តឹក
  • យកផ្ទៃចិតឬសនោះដាក់ភ្ជាប់ទៅនឹងផ្នែកដែលចិតរួចនៅលើដើមទាំង៤កន្លែងនោះ រួចយកខ្សែរុំឲ្យជាប់
  • យកថង់ដែលមានស្រកីដូងរួចនោះ មកចងផ្អោបជុំវិញឲ្យជាប់ រួចជៀសំបកជុំវិញខាងក្រោមកន្លែងដែលបំបៅនោះចេញ
  • ស្រោចទឹករាល់ថ្ងៃ រយៈពេលប្រមាណ ២ខែ វានឹងចាប់ផ្តើមមានឬស ហើយនៅពេលដែលវាមានឬសច្រើនហើយអ្នកអាចយកវាមកដាំបានហើយ។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់