វិធីសាស្ត្របំបៅពូជក្រូចថ្មី


ចុះផ្សាយ៖ ថ្ងៃទី ០៥ មីនា ឆ្នាំ២០១៧ ម៉ោង ១០:២៩នាទី

វិធីបំបៅនេះអាចអោយយើងចំណេញពេលវេលាក្នុងការដាំ បានពូជក្រូចដែលអ្នកចង់បាន ដើមក្រូចថ្មីមានសុខភាពល្អ និងឆាប់ឲ្យផល។

សម្ភារៈ៖

  • កូនកាំបិត
  • កូនដើមក្រូចដែលបណ្តុះរួចដែលមានដើមប៉ុនមេដៃ
  • ស្កុតសម្រាប់រុំ
  • ខ្នែងភ្នែកពូជក្រូចដែលយើងចង់បាន

វិធីធ្វើ៖

  • ត្រូវលាងសម្អាតកាំបិតឲ្យស្អាតមុននឹងយកទៅកាត់យកខ្នែងភ្នែកពូជថ្មីដើម្បីជៀសវាងការឆ្លងជម្ងឺផ្សេងៗ
  • ជ្រើសរើសខ្នែងភ្នែកពីដើមពូជដែលអ្នកចង់បាន ដើមនោះគឺត្រូវមានសុខភាពល្អមិនមានជម្ងឺ និងកពុងអោយផលផ្លែស្រាប់ រួចកាត់យកត្រង់ភ្នែកពន្លកនៅមែករបស់វា
  • បន្ទាប់មកធ្វើការកាត់សំបករបស់ដើមសម្រាប់ធ្វើការផ្សាំ (មើលរូប)
  • ក្នុងការកាត់ត្រូវលៃទំហំឲ្យប៉ុនគ្នារវាងផ្ទៃកាត់សំបកដើម និងខ្នែងភ្នែកសម្រាប់យកមកផ្សាំ
  • បន្ទាប់មកត្រូវយកភ្នែកពន្លកនេះមកបិតជាប់នឹងដើម ដោយធ្វើយ៉ាងណាឲ្យស្រទាប់សំបករបស់វាទាំង២ត្រួរស៊ីគ្នា
  • បន្ទាប់មកត្រូវយកស្កុតមករុំឲ្យជិត
  • រយៈពេល ១ខែ ក្រោយមកយើងអាចស្រាយស្កុតនោះចេញ
  • បន្ទាប់មកនៅពេលដែលភ្នែកនោះចេញត្រួយបាន ៤ឬ៥ យើងអាចកាត់ដើមផ្នែកខាងលើចោលបាន
  • បន្ទាប់ពីដើមពូជថ្មីនេះលូតបានប្រមាណ ៥តឹក យើងអាចយកវាទៅដាំបានហើយ

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់