Graphic

វិធីផ្សាំកូនពូជក្រូចឆ្មាសម្រាប់យកទៅដាំឆាប់បានផ្លែ


ចុះផ្សាយ៖ ថ្ងៃទី ០៥ មីនា ឆ្នាំ២០១៧ ម៉ោង ១១:០០នាទី

វិធីនេះធ្វើឲ្យកូនក្រូចឆ្មាមានសុខភាពល្អ មានឬសច្រើន ធន់នឹងការរាំង ការលិចទឹក ឆាប់លូតលាស់បានលឿន និងឆាប់បានផល។

ការជ្រើសរើសពូជ៖

  • ជ្រើសរើសពូជពីមែកក្រូចដែលមានផ្លែច្រើន ថ្លោស និងកំពុងមានផលផ្លែស្រាប់
  • កាត់ដើមកូនក្រូចដែលបណ្តុះរួចស្រាប់ រើសយកដើមដែលមានទំហំប៉ុនខ្មៅដៃ
  • កាត់ទុកប្រវែងប្រមាណ ២ទៅ៣តឹក

សម្ភារៈត្រូវការ៖

  • កូនកាំបិតមុតសម្រាប់កាត់
  • ទុយោដែលយើងញ៉ាំទឹក
  • ថង់ប្លាស្ទិច

 វិធីធ្វើ៖

  • កាត់កូនក្រូចដែលបានបណ្តុះរួចទុកដើមប្រមាណ ២តឹក
  • ចិតកូនមែកសម្រាប់យកមកផ្សាំនេះឲ្យសំប៉ែតប្រវែងប្រមាណ ៤សង់ទីម៉ែត្រ
  • ពេលកាត់ហើយអាចដាក់ត្រាំទឹកបន្តិច និងត្រូវយកទៅផ្សាំភ្លាម
  • ពុះដើមនោះជាពីរចំកណ្តាលជម្រៅប្រមាណ ៤សង់ទីម៉ែត្រ
  • យកមែកពូជមកស៊កចូលចន្លោះនៃដើមនោះ
  • រំកិលទុយោឲ្យចំមុខតំណដើម្បីជួយទប់ដើមកុំឲ្យវារបេះចេញ
  • ៧ថ្ងៃ ក្រោយមកកាត់ថង់ប្លាស្ទិចបណ្តុះកូននោះចេញ រួចយកទៅបណ្តុះក្នុងថង់ដែលធំជាងនេះ
  • ត្រូវស្រោចទឹកជាប្រចាំ ១ខែក្រោយមកយើងអាចយកវាទៅដាំបានហើយ

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់